ខេត្តបន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧នេះ ឯកឩត្ដម អ៊ុំ រាត្រី អភិបាលរង ខេត្តនិងម្ចាស់ ជំនួយ បានប្រគល់ ប្រព័ន្ធ ចម្រោះទឹកស្អាត ជួនដល់សាលា វិទ្យាល័យ អូអំបិល សិស្សានុសិស្ស មានការ សប្បាយរីករាយ និងត្រេក អរពន់ពេក នៅពេលទទួល បានទឹកបរិសុ ទ្ធទទួលទាន ដោយមិនចាំបាច់ ចំណាយលុយ ទិញទឹកបរិភោគ ពេលមក ដល់សាលារៀន ដោយសារមាន ប្រព័ន្ធចម្រោះ ទឹកស្អាតក្នុង សាលារៀន ជាអំណោយ របស់ព្រះវិហារ Emerge church និងសប្បុរសជន នោះក៍មាន ចែកជូននូវ កាដុងទឹកដល់ សិស្សានុសិស្សក្នុង វិទ្យាល័យទាំង អស់ប្រមាណ ជាង១០០០នាក់ សម្រាប់ដាក់ ទឹកញាំ ពីប្រព័ន្ធចម្រោះ ដើម្បីកាត់បន្ថាយ
ការចំណាយ ផងដែរ៕