ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦នេះក្រុមអាជីវកនៅក្នុងផ្សារចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានផ្ដល់ពត៌មានដល់អ្នកសារពត៌មានអំណាចប្រជាជនថា លោកអភិបាលស្រុក និងលោកអភិបាលខេត្ត បានឃុបឃិតគ្នាយកកន្លែងលក់ដូរ ត្រី សាច់ បន្លែ តាមកញ្ច្រែង កញ្ជើ បន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយប្រាប់ថា យកទៅកែលំអរ តែការពិតនោះគឺបានយកទៅលក់ឲ្យលោក ស្រី អានពេជ្រ សុធារត្ធ័ន៍ ដែលជាម្ចាស់ក្រុមហ៊ុនផាស៊ីថ្មីនៅក្នុងតំលៃ២,០០០$ ក្នុងមួយកន្លែង (ធ្វើមានធ្វើបានរាងៗខ្លួន) ហើយលោក ស្រី អានពេជ្រ សុធារត្ធ័ន៍ ដែលជាម្ចាស់ក្រុមហ៊ុនផាស៊ីថ្មី ក៏បានយកសាងសង់ជាតូបយកទៅលក់តឲ្យអាជីវកមួយលើកទៀត ក្នុងតំលៃពី ៤,០០០$ ទៅ ៥,០០០$ ក្នុងមួយកន្លែង មិនទាន់គិតតំលៃកន្លែងកាច់កែង។
លោក ទិត លេក ដែលជាម្ចាស់ក្រុមហ៊ុនធ្វើផ្សារចក្រី លោកបានធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធម៌ស្រុក និងខេត្តចំនួន២០ឆ្នាំក្នុងការចាក់បេតុងសំរាប់ឲ្យអាជីវកដែលក្រខ្សត់គ្មានលទ្ឋភាពទិញតូបក្នុងផ្សារ អាចប្រកបរបរលក់ដូរបន្តិបន្តួចសំរាប់ចិញ្ចឹមជីវិត បានដោយមិនបាច់ទិញទេដែលគ្រាន់តែបង់ថ្លៃផាស៊ីប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ហើយលោកអភិបាលខេត្តក៏បានបន្ថែមឲ្យ៥ឆ្នាំថែមទៀតសរុបគឺ ២៥ឆ្នាំ រហូតមកដល់ពេលនេះ ទើបតែបាន៦ឆ្នាំប៉ុណ្ណោះ នៅសល់១៩ឆ្នាំ ទើបគ្រប់កំណត់ ។
តែកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ កន្លងមកនេះបែរជាលោក ហ៊ន ហៀងផេង ជាតំណាងឲ្យ លោក ស្រី អានពេជ្រ សុធារត្ធ័ន៍ ដែលជាម្ចាស់ក្រុមហ៊ុនផាស៊ីថ្មីនេះបានរុះរើស្ថានភាពក្នុងផ្សារ និងវាយបង្គន់ផ្សារចោលដែល លោក ទិត លេក បានធ្វើទុកឲ្យទាំងអាជិវកទាំងប្រជាពលរដ្ឋនៅជុំវិញផ្សារ បានប្រើប្រាស់ទាំងអស់គ្នា ដោយបំផ្លាញបង្គនចំនួន៤បន្ទុបឲ្យនៅសល់តែ២បន្ទប់វិញ ដែលធ្វើឲ្យអាជីវកនៅក្នុងផ្សារចក្រីទាំងអស់គ្នាមានភាពងឿងឆ្ងល់ណាស់ថា តើនេះជាការកែលំអរបែបណាទៅវិញ?
អាជីវកនៅក្នុងផ្សារចក្រីទាំងអស់ក៏សូមសុំណូមពរដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមុននឹងចុះហត្ថាលេខាបោះត្រាអនុម័តអ្វីមួយគួណាស់ពិនិត្យ និងពិចារណាឲបានច្បាស់សិនមុននឹងអនុម័ត៕