ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មាន ពីមន្ត្រីគយ តូចតាចនៅខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា មូយរយៈចុងក្រោយនេះ នៅច្រកភ្នុំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង លោក ជា វុទ្ធី និងលោក ហម សំខាន់ កំពុងប្រមូលលុយ ធ្វើមានធ្វើបាន យ៉ាងសុខស្រូល តាមរយៈបើកដៃឲ្យឈ្មួញនាំទំនិញ គេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ បានធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធអស់រាប់ពាន់លានក្នុងមួយខែៗ ។
ប្រភពពីមន្ត្រីគយតូចតាច ប្រចាំការនៅច្រកភ្នំដី បានបង្ហើបឲ្យដឹងថា ក្នុងរថយន្តចំនួន១០គ្រឿង ដក3គ្រឿង រថយន្តចំនួន៥គ្រឿង ដក ២ គ្រឿង ហើយមួយទៀតស៊ីម៉ង់ ដែកក្នុង ១០០០០ តោន បង់ពន្ធចូលរដ្ឋតែចំនួន៣០០០តោនទេ សល់ខានប៉ុន្មានលោកទាំងពីរយកធ្វើមាន ធ្វើបាន យ៉ាងសប្បាយមិនខ្វល់ពីវិធានការកែទម្រង់ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឌាករនោះទេ ៕