ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​

នៅ​ព្រឹក ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ នៅ​វិមាន​រដ្ឋ​សភា រដ្ឋធានី​អង់កា​រ៉ា​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ប្រធានសភា បាន​សម្តែង​ក្តីរីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​តេជោ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី​យេ​។ ឯកឧត្តម បានចាត់ទុក សម្តេច​តេជោ គឺ​ជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​បំផុត និង​ស្ថាបនិក​នៃ​កម្ពុជា​ទំនើប​បច្ចុប្បន្ន ហើយ បាន​គូសបញ្ជាក់ថា ទស្សនកិច្ច​របស់​សម្តេច​តេជោ មាន​សារៈសំខាន់​ពិសេស ខណៈពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​កា​ទូត​។

​ឯកឧត្តម បាន​បន្តថា សកលលោក កំពុង​ចូលក្នុង​យុគសម័យ​ថ្មី ដែល​គេ​សំគាល់ថា​មាន​ការផ្លាស់ប្តូរ​លឿន និង​បង្កើត​តុល្យភាព​ថ្មី​។ ក្នុង​បរិបទ នេះ តួ​ក​គី​យេ ផ្តល់​សារៈសំខាន់​ពិសេស ដល់​ទ្វីបអាស៊ី ដែល​ក្នុងនោះ មាន​កម្ពុជា​ផង​ដែរ​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធានសភា បាន​លើកឡើង​ថា តួ​ក​គី​យេនឹ​ង​បន្ត​កសាង​ស្ពាន​សហប្រតិបត្តិការ​ថ្មីៗ​ទៀត​ជាមួយ​កម្ពុជា​។ តួ​ក​គី​យេបាន​បើក​មជ្ឈមណ្ឌល​វប្បធ​ម៌​នៅ​ទីក្រុង​ភ្នំពេញ ហើយ ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​តួ​ក​គី​យេ (TIKA) បាន​ចុះហត្ថលេខា​ខាង​វិស័យ​អប់រំ សិក្សាធិការ​។ ជាក់ស្តែង និស្សិត​កម្ពុជា ២៥ នាក់​កំពុង​សិក្សា​នៅ​តួ​ក​គី​យេ ហើយ​សង្ឃឹមថា​នឹង​មាន​ច្រើន​ទៀត​នៅ​ពេល​អនាគត​។​

​ឯកឧត្តម បាន​បន្ថែមថា កម្ពុជា​មាន​សក្តានុពល​ធំធេង​ខាង​វិស័យ​ពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ សម្រេចបាន ប្រមាណ​៣៥០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤ លើ ផែនការ​សម្រេច​ឱ្យបាន ១​ពាន់​លាន​ដុល្លារ​។ ឯកឧត្តម បាន​បន្តថា ទស្សនកិច្ច​របស់ សម្តេច​តេជោ នាពេលនេះ សំខាន់​ណាស់​សម្រាប់​កសាង​ទំនាក់ទំនង​អន្តរ​សភា​ទ្វេភាគី និង​ពហុភាគី ដែល​ក្នុងនោះ មាន សន្និបាត​អន្តរ​សភា​អាស៊ាន (IPA) ផងដែរ​។

​នា​ឱកាស​នោះ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម ប្រធានសភា​តួ​ក​គី​យេ ចំពោះ​ការអញ្ជើញ និង ស្វាគ​ម៍យ៉ាង​កក់ក្តៅ ព្រមទាំង ការលើក​ឡើង​យ៉ាង​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង រវាង​ប្រទេស​យើង​ទាំង​ពីរ​។ សម្តេច បាន​លើកឡើង​ថា ទស្សនកិច្ច​របស់ សម្តេច នាពេលនេះ ចំ​ពេល​នៃ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​យើង​ទាំង​ពីរ និង​បន្ទាប់​ពី តួ​ក​គី​យេ និង​កម្ពុជា បានដាក់​ស្ថានទូត​ទៅវិញទៅមក ។

​សម្តេច​តេជោ បាន​អរគុណ ឯកឧត្តម​ប្រធានសភា ដែល​បាន​លើកសរសើរ​គុណសម្បត្តិ​ដឹកនាំ​របស់​សម្តេច​យ៉ាងខ្លាំង​។ ក្នុងឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ថ្មី សម្តេច​នឹង​បន្ត​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​កម្ពុជា​បន្ត​រក្សា​បាន នូវ​សន្តិភាព និង ស្ថិរភាព​យូរអង្វែង​។​

​សម្តេច​តេជោ បាន​អរគុណ​តួ​ក​គី​យេ​ផងដែរ ដែល​បាន​បញ្ជូន អនុប្រធាន​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​តួ​ក​គី​យេ ទទួលបន្ទុក​កិច្ចការបរទេស (AKP) ទៅ​ចូលរួម មហាសន្និបាត ICAPP លើក​ទី​១២ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែ​វិច្ឆិកា កន្លងទៅនេះ​។

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា សម្តេច ជា​អ្នក​ផ្តល់​សន្ទុះ​ដល់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​តួ​ក​គី​យេ​។ នៅ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​តួ​ក​គី​យេ ឆ្នាំ​២០១៨ សម្តេច​តេជោ និង​ប្រធានាធិបតី Erdoğan បាន​ដាក់​ផែនការ​សម្រេច​ឱ្យបាន​១​ពាន់​លាន​ដុល្លារ ក្នុង​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ទៅវិញទៅមក​។

​សន្ទុះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ នៅ​មិនទាន់​ខិត​ជិត​ដល់​គោលដៅ​នៅឡើយ​។ អាស្រ័យហេតុនេះ ទស្សនកិច្ច​របស់​សម្តេច និង កិច្ចប្រឹងប្រែង​រួម របស់​គណបក្ស​ដឹកនាំ​ប្រទេស​ទាំង​ពីរ នឹង​ជំរុញ ផែនការ​នេះ​ឱ្យបាន​សម្រេច ដោយ​ផ្តល់​អាទិភាព​លើ​កាលានុវត្តន៍​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។

​សម្តេច​តេជោ និង​ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​ប្តូរ​យោបល់ និង​ទស្សនៈ​វិភាគ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។ ភាគី​ទាំងពីរ បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការគោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នានា​ក្នុង​សកលលោក​។​

​សម្តេច​តេជោ គាំទ្រ​តួនាទី​សំខាន់​របស់​តួ​ក​គី​យេ ជា​អ្នកសម្របសម្រួល​នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សម្តេច គូសបញ្ជាក់ថា “​មិន​អាច​យក​សង្គ្រាម បញ្ចប់​សង្គ្រាម​បាន​ទេ មានតែ​កិច្ចសន្ទនា និង​ការចរចា​”​។ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា មិន​គាំទ្រ​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​។ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​តួ​ក​គី​យេ សម្លឹង​បែរ​ទៅ​ទិស​ខាងកើត ពោល​គឺ ទ្វីប​អាស៊ី ហើយ​កម្ពុជា នឹង​សម្របសម្រួល​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ឱ្យ​តួ​ក​គី​យេ ក្លាយជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​របស់​អាស៊ាន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​តេជោ បាន​អញ្ជើញ ឯកឧត្តម​ប្រធានរដ្ឋសភា​តួ​ក​គី​យេ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាពេលខាងមុខ​។

​ឯកឧត្តម​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលើកឡើង​របស់​សម្តេច​តេជោ ខាងលើ និង សូម​អរគុណ និង​ទទួល​ដោយ​ក្តី​រីករាយ នូវ​ការអញ្ជើញ​របស់​សម្តេច​តេជោ និង​រក​ពេលវេលា​ជាក់ស្តែង ក្នុង​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​កិច្ចសន្ទនា​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​ផ្លែផ្កា​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​។ បន្ទាប់​ពី​ជំនួប ឯកឧត្តម​ប្រធានរដ្ឋសភា បាន​អញ្ជើញ​សម្តេច​តេជោ និង​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​តួ​ក​គី​យេ ហើយ អង្គសភា​តួ​ក​គី​យេ បាន​ក្រោកឈរ​ស្វាគមន៍​សម្តេច​យ៉ាង​កក់ក្តៅ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84