ខេត្តពោធិសាត់ ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឌចំនួន៤៦គ្រួសាររសនៅភូមិជ្រៃក្រឹម ឃុំផ្ទះរ៉ុង ស្រុកក្រវាញអំពាវនាវសុំអន្ដរាគមន៍ពីសម្ដេចនាយករដ្ឌមន្ត្រី ហ៊ុន សែន ដើម្បីជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ពន្លឿនការដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ ដែលអូសបន្លាយជិត១០ឆ្នាំហើយ ជាមួយក្រុមហ៊ុនតូចហៀវ ។
ប្រជាពលរដ្ឌបានអះអាងថា ពួកគាត់កំពង់ប្រឈមនឹងបញ្ហាជីវភាព បណ្ដាលមកពីបាត់បង់ដីធ្លីបង្កបង្កើនផល?
ប្រជាពលរដ្ឌ៤៦គ្រួសារប្រមូលផ្ដុំគ្នាកន្លែងដីទំនាស់របស់ខ្លួនដើម្បីបង្ហាញពីទុក្ខកង្វល់ប្រាបអ្នកសារព័ត៍មានអំណាចប្រជាជនឲ្យដឹងថា ដីចម្កាជាង១០០០ហិកតា(១០១!៥១៥ហិកតា) ដែលពលរដ្ឌចោទថា ក្រុមហ៊ុនរំលោភយកនោះកំពុងដាំដំឡូងមី មួយផ្នែកទៀតត្រូវក្រុមហ៊ុនជួលទៅឲ្យកសិកដាំដំឡូង ។ ខណៈនោះ ពួកគាត់ត្រូវបាត់បង់ដីស្រែដីចំការអស់ប្រជាពលរដ្ឌបានឲ្យដឹងថា ពួកគាត់បានចូលកាន់កាប់នឹងអាស្រ័យផលជាបន្តបន្ទាប់លើដីទំនាស់នេះតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ។ ប៉ុន្តែមកដល់ឆ្នាំ២០០០ ទំនាស់ដីធ្លីបានកើតឡើងរវាងប្រជាពលរដ្ឌនឹងក្រុមហ៊ុនតូចហៀវដល់ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចចម្រុះបានចុះរុះរើនឹងកាត់ជើងសរសរផ្ទះដុតផ្ទះរបស់ពួកគាត់អស់ជាច្រើនខ្នងផ្ទះ ហើយចោទថាប្រជាពលរដ្ឌពួកគាត់រស់នៅលើដីរបស់រដ្ឌ ហើយលោកអភិបាលខេត្តបានសន្យាថា នឹងដោះស្រ័យជូនពួកគាត់តែមិនឃើញដោះឲ្យពួកគាត់សោះ ។
បច្ចុប្បន្ន ប្រជាពលរដ្ឌអត់មានដីបង្កបង្កើនផល តើឲ្យពួកគាត់ទៅរកស៊ីអី មានតែទៅធ្វើកម្មកនៅប្រទេសថៃ ។ ជាចុងក្រោយ ប្រជាពលរដ្ឌចំនួន៤៦គ្រួសារសុំអំពាវនាវដល់សម្ដេចតេជោនាយករដ្ឌមន្ត្រី ហ៊ុន សែន ជួយដោះស្រាយទំនាស់ដីធ្លីនេះជូនពួកគាត់ផង ៕