ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​

​នៅ​ខេត្ត​ព្រៃវែង មាន​សិស្ស និស្សិត រួមទាំង​ព្រះសង្ឃ ចំនួន ៥៧២​អង្គ​/​នាក់​ទៀត​ហើយ បាន​បញ្ចប់​ដោយ​បណ្តុះបណ្តាល​ជំនាញ​រដ្ឋបាល​លើ​កុំព្យូទ័រ កាត់ត​វីដេអូ​លើ​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំ​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ស្រប​តាម​ទស្សនវិស័យ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ជឿនលឿន​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ជំនាន់​ទី​២ និង​បើក​វគ្គ​បន្ត​ជំនាន់​ទី​៣ រៀបចំ​នៅ​សាលា​ខេត្តព្រៃវែង នា​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានបង្ហាញ​ក្ដី​ត្រេកអរ និង​រំភើប​រីករាយ​ចំពោះ​លទ្ធផល​ជោគជ័យ​នៃ​វគ្គ​បណ្ដុះបណ្ដាល​ជំនាន់​ទី​២ នេះ និង​បាន​ជំរុញ​ឱ្យ​ក្រុម​ការងារ​ពង្រឹង​គុណភាព​នៃ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ស្រប​តាម​តម្រូវការ និង​ឱកាស​ទីផ្សារការងារ​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត វគ្គ​បណ្តុះបណ្តាល​ដែល​ប្រកប​ទៅ​ដោយ​គុណភាព និង​គ្រូ​ឧទ្ទេស​ពោរពេញ​ទៅដោយ​ចំណេះ​ជំនាញ ប៉ិនប្រសប់​ក្នុង​ការពន្យល់ ជាក់ស្តែង ដូច​ដែល​ក្រុមការងារ បាន​រៀបចំ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​សិក្សា ក៏​នឹង​ពិតជា​ទទួលបាន​ចំណេះ​ជំនាញ​ពិត យកទៅអនុវត្ត និង​ជា​ស្ពាន​ក្នុង​ការកសាង​គ្រួសារ និង​សង្គមជាតិ​។ ឯកឧត្តម បន្តថា អ្នក​ដែល​ចេះ​ពិតប្រាកដ រមែង​ទទួលបាន​នូវ​ផ្លែផ្កា​។ ដូចនេះ សម្រាប់​ជំនាន់​ទី​៣ សិក្ខាកាម គប្បី​យកចិត្តទុកដាក់​សិក្សា​ឈ្វេងយល់​លើ​ជំនាញ​ទាំងអស់​នេះ ឱ្យ​អស់​សក្ដានុពល​។​

​សូមបញ្ជាក់​ថា សិស្ស​-​និស្សិត​ដែល​ទទួលបាន​ជ័យលាភី​ជំនាន់​ទី​២ សរុប​ចំនួន ៥៧២​អង្គ​/​នាក់ មាន​ការកើនឡើង ៩៦​អង្គ​/​នាក់ បើ​ធៀប​ទៅ​នឹង​ជំនាន់​ទី​១ ខណៈ​ដែល​ជំនាន់​ទី​៣ មាន​ចំនួន​រហូត​ទៅ​ដល់ ៨៣៤​អង្គ​/​នាក់​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមការងារ សិក្សា​បញ្ជូល​បន្ថែម​នូវ​ជំនាញ​ឌី​ហ្សា​ញ​ផុ​សស្ទ័រ ប៉ាណូ គំនូរជីវចល ជាពិសេស​បញ្ញា​សប្ប​និម្មិត ដោយ​ភ្ជាប់​នឹង​តម្លៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​អត្តសញ្ញាណ ពោល​គឺ​ត្រូវ​គិត​ពី​មុខ​វិជ្ជា​ច្បាប់ ក្រមសីលធម៌​នៃ​ការប្រើ​បច្ចេកវិទ្យា និង​អន​ឡា​ញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84