កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៦ ប្រភពព័ត៌មានពីសម្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តប៉ៃលិន បានបង្ហើបថា ប្រធានសាខាគយរដ្ឌាករខេត្តប៉ៃលិន និងប្រធានការិយាល័យគយរដ្ឋករព្រំ កំពុងខំប្រឹងប្រមូលលុយធ្វើមានធ្វើបាន សុខស្រូលតាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ឫទំនិញបង់ពន្ធមិនគ្រប់ តាមច្រកព្រំ និងច្រកផ្សេងៗទៀត ។
បញ្ហានេះ លោកអ៊ុន ពន្ធ័ និរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុន ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករ មិនគួរ បណ្ដែតបណ្ដោយតទៅទៀតទេ ពីព្រោះករណីលោកទាំងពី បើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធបានធ្វើឲ្យរដ្ឌបាត់បង់ ចំណូលពន្ធ យ៉ាងច្រើនសន្ធឹក សន្ធាប់ ក្នុងមួយខែៗ ។
ប្រភពព័ត៌មានពីគយតូចតាចប្រចាំខេត្តប៉ៃលិនបានបង្ហើបឲ្យដឹងថា រយៈពេលចុងក្រោយនេះ នៅច្រកព្រំខេត្តប៉ៃលិន មានរថយន្តដឹកជញ្ជួនទំនិញ ពីស្រុកសៀម ចូលមកដីខ្មែ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ កូនគយទាំងនោះបានបង្ហើបឲ្យដឹងថា ទំនិញទាំងនោះ ភាគច្រើនជាទំនិញ គេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដោយសារតែឈ្មួញបានឃុបឃិតបង់លុយក្រោមតុឲ្យលោក ម៉ៅ សំអឿន ប្រធានសាខាគយរដ្ឋាករខេត្តប៉ៃលិន ។ ប្រសិនឈ្មួញណា គ្មានទំនាក់ ទំនងល្អ ជាមួយលោក ម៉ៅ សំ អឿន ទេនោះ អាចត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន ពីព្រោះលោក ម៉ៅ សំ អឿន ធ្វើអ្វីៗដើម្បីផល់ប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីវិធាន ការកែទម្រង់នៅក្នុងអគ្គនាយកដ្ថានគយរដ្ឋាករនោះទេ។
អង្គភាព ប្រឆាំង អំពើពុករលួយមេត្តាចុះជួយត្រួតពិនិតលោកប្រធានសាខាគយរដ្ឋាករខេត្តប៉ៃលិន និងលោកប្រធានការិយាល័យគយរដ្ឋាករព្រំ ពីព្រោះគេងបន្លំថវិកាច្រើនណាស់ ៕