ខេត្តបាតដំបង ៖ ប្រជាពលរដ្ឌបានត្អូញត្អែថា ជ្រូកដែលពួកគាត់ចិញ្ចឹម នៅតាមផ្ទះ បានធ្លាក់ថ្លៃ ខ្លាំងណាស់ និងគ្មានទីផ្សា ខណៈជ្រូកនាំចូលពីប្រទេសថៃបាននិងកំពុងសំរុកនាំចូលតាមច្រកភ្នំដី នឹងច្រករបៀងនានា យកមកលក់ ក្នុងខេត្តបាត្តដំបង យ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ ពីមន្ត្រីជំនាញ។
ប្រភពព័ត៌មានបាននិយាយថា ក្នុងមួយយប់ៗ ជ្រូកថៃរាប់ពាន់ក្បាល បានឆ្លងដែនខុសច្បាប់ មកកម្ពុជា តាមច្រកភ្នុំដី នឹងច្រករបៀងនានា ក្នុងស្រុក សំពៅ លួន ។ ក្នុងនោះ គេបានឃើញ រថយន្ត យីឌុប បានដឹកជ្រូកទាំងនោះយកមកលក់ចែកចាយ តាមបណ្ដា ស្រុក ក្រុង នានា ក្នុងខេត្តបាត់ដំបង ពិសេសក្រុងបាតដំបង ។ ការបើកឲ្យមានការនាំចូលជ្រូកថៃគំហុគបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឌអ្នកចិញ្ចឹមជ្រូក តាមផ្ទះប្រជាពលរដ្ឌទូទាំង ក្រុងបាតបងបានត្អួញត្អែ ពីការធ្លាក់ថ្លៃ ជ្រូកពួកគាត់ ពិសេសពួកគាត់បាក់ទឹកចិត្ត ក្នុងការចិញ្ចឹមជ្រូកតែម្ដង ។ ពួកគាត់ស្ទើរតែមិនហានទិញកូនជ្រូកយកមកចិញ្ចឹមទៀតទេ ពីព្រោះសព្វថ្ងៃកូនជ្រូកថ្លៃខ្លាំងណាស់ ហើយបើដាក់់ចំណីឲ្យស៊ី ដើម្បីឲ្យឆាប់ធំនោះ គឺអាចប្រឈមនឹងខាតបង់ ។
ប្រជាពលរដ្ឌ ប្រជាពលរដ្ឌសំណួមពរដល់អាជ្ញាធរ៍ សមត្ថកិច្ចជំនាញសូមជួយធ្វើការទប់ស្កាត់ការនាំចូលពីប្រទេសថៃផង ពីព្រោះបើនៅតែបណ្ដែតបណ្ដោយ ឲ្យការនាំចូលយ៉ាងអនាធិបតេយ្យ ដូចសព្វថ្ងៃនេះ គឺវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពូកគាត់ ៕