ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

​អាជីវករ ក្រីក្រ​ក្នុង​ផ្សារ​ចក្រី សុំ​អំពាវនាវ ដល់​សម្ដេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ជួន​ពួកគាត់​ផង​

​អាជីវករ ក្រីក្រ​ក្នុង​ផ្សារ​ចក្រី សុំ​អំពាវនាវ ដល់​សម្ដេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ជួន​ពួកគាត់​ផង​

​ខេត្ត​បន្ទាយមានជ័យ ៖  ល្ងាច​ថ្ងៃ​សៅរ៍​ទី​៥ ខែ​មិនា ឆ្នាំ​២០១៦​នេះ លោកស្រី អាន​ពេជ្រ សុធារត្ន័ន៍ លោក លី​សុវណ្ណារិទ្ធ អភិបាលស្រុក លោក ស៊ុន ថា​នី អភិបាលរង​ស្រុក នឹង​លោក ហ៊​ន ហៀ​ង​ផេង ជា​តំណាងឲ្យ លោក ស្រី អាន​ពេជ្រ សុធារត្ធ័ន៍​បានបញ្ជាឲ្យ​មេកា​រវាយ​បង្គន់​ផ្សា​ចោល​នៅ​ល្ងាច​ថ្ងៃនេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ អ្នកវិនិយោគ​ផាស៊ី​ថ្មី​នេះ​បាន​រុះរើ​ស្ថានភាព​ក្នុង​ផ្សារ ឲ្យមាន​ភាពច្របូកច្របល់ ដោយសារ​ធ្វើការ​វាស់វែង​កន្លែង​អាជីវករ​លក់ដូរ​ប្រចាំថ្ងៃ ដែល​ក្រុមហ៊ុន​ម្ចាស់​ផ្សារ បាន​ទុក​សំ​រាប់ឲ្យ​អ្នកក្រីក្រ​មកពី​ជនបទ​មាន​កន្លែង​លក់ដូរ លក់​ត្រី សា​ច បន្លែ តាម​កញ្ច្រែង កញ្ជើ បន្តិចបន្តួច​សម្រាប​ដោះស្រាយ​ជិវភាព​ប្រចាំថ្ងៃ ហើយ​យក​តែ​ផាស៊ី​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ តែ​អ្នកវិនិយោ​ផាស៊ី​មក​ថ្មី​ធ្វើបាប​អាជិវករ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច មក​យក​កន្លែង​ពួកគាត់​លក់ដូរ​ប្រចាំថ្ងៃ យកមក​លក់​ឡើងវិញ ក្នុង​តំលៃ​ចំនួន​៤០០០$ (​បួន​ពាន់​ដុលា​អារិ​ក​) ទៅ​៥០០០$ (​ប្រាំ​ពាន់​ដុល្លា​អាមេរិក​) ក្នុង​មួយ​កន្លែង ដែល​ម្ចាស់​ក្រុមហ៊ុន​ផ្សារ​ទុកឲ្យ​អាជីវករ​ក្រីក្រ​លក់ដូរ ដែល​មាន​អាណត្តិ​២៥​ឆ្នាំ ទើបតែ​បាន​៦​ឆ្នាំ​នៅ​សល់​១៩​ឆ្នាំ​ទៀត ទើប​ផុត​អាណត្តិ ។ ហើយ​អាជិ​វករ​នាំគ្នា​ឡើង​តវ៉ា​យ៉ាងណា​ក៏​ឥតប្រយោជន៍​ដោយសារ​សំដី​របស់​លោក លី​សុ​វណ្ណា រិទ្ធ អភិបាលស្រុក នឹង​ស៊ុន ថា​នី អភិបាលរង​ស្រុក​គាត់​ធ្វើ​ច្បាប់​ឲ្យ​អ្នកវិនិយោគ​ផាស៊ី​ថ្មី​វាស់វែង​លក់​តូប​រួចហើយ មិន​អាច​តវ៉ា​បាន​ទេ ហើយ​អាជិ​វករ​សុំ​ទិញ​ក្នុង​តំលៃ​១៥០០$ (​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​អារិ​ក​) ហើយ​លោក ស៊ុន ថា​នី អភិបាលរង​ស្រុក​ឆ្លើយថា​១៥០០$ (​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​អារិ​ក​) មិន​ស្មើ​គេ​ធ្វើ​ទ្រុង​ជ្រូក​មួយ​ផង ។​

​អាជីវក​បាន​ថា លោក ស៊ុន ថា​នី កាលពី​នៅ​ក្នុង​គណបក្ស ហ្វូនស៊ិនប៉ិច​បានធ្វើឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ុនប៉ិច​នេះ​ធ្លាក់​សន្លឹកឆ្នោ​តដាំ​ក្បាល់​ចុះក្រោម​ងើប​លែងរួច ដល់​ឥឡូវ លោក​បាន​មក​ជ្រក់កោន​ជាមួយ​គណបក្ស​ប្រជាជន​បាន​តំណែង​ជា​អភិបាលរង​ស្រុក​ព្រះនេត្រព្រះ ឥឡូវ​បានមក​ធ្វើបាប​ប្រជាពលរដ្ឋ និង​អាជីវករ​ក្រីក្រ នៅក្នុង ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។ ប្រហែល​ជា​លោក​ចង់ឲ្យ​គណបក្ស​ប្រជាជន​ធ្លាក់​សន្លឹកឆ្នោ​តដាំ​ក្បាល់​ចុះ​ក្រោម​ទៀតហើយ​មើលទៅ​. ។ សូម​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​ប្រយ័ត្ន​ធ្លាក់​សន្លឹកឆ្នោត​ដោយសារ​លោក ស៊ុន ថា​នី នេះ​ផង ។​

​បើតាម​សម្ដី​អ្នកវិនិយោគ​ផាស៊ី​ថ្មី​និយាយប្រាប់​អាជីវករ​ថា​គេ​បាន​ទិញ​តំលៃ​២០០០$ (​ហើយ ក្នុង​មួយ​តូប ។ បើតាម​សម្ដី​លោក លី​សុវណ្ណារិទ្ធ អភិបាលស្រុក​នឹង​អភិបាលរង​ស្រុក​នឹង ហ៊​ន ហៀ​ង​ផេង និយាយប្រាប់​អាជីវករ ថា លោក​អភិបាលខេត្ត​ក៍យល់​ព្រម​អនុញ្ញាត​ឲ្យ​វិនិយោ​គលក់​ដី​ផ្សា​នេះដែរ ។ ហើយ​អាជីវករ​អស់សង្ឃឹម ក៏​សុំ​អំពាវនាវ​ដល់​សម្ដេច​តេ​ជោនា​យករ​ដ្ឋ​ន្ត្រី ហ៊ុន សែន មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​អាជិ​វករ​ក្រីក្រ​លក់ដូរ​តាម​កញ្ច្រែង កញ្ចើ បន្តិចបន្តួច​នៅ ក្រោម​ដំបូល​ផ្សារ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ៕
​រង់ចាំ​អាន​បន្តទៀត​

 

IMG-20160306-WA0008 IMG-20160306-WA0009 IMG-20160306-WA0004 IMG-20160306-WA0007

Filed in: រាយការណ៍ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84