ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ថាចថ្ងៃទី១៣ ខែឧសភា ឆាំ២០១៦នេះ មានការភ្ញាក់ផ្អើលលាយឡំជាមួយព្រលឹងចុងសក់ ខណៈបានឃើញពីសកម្មភាពរបស់មន្ត្រីគយ ដាក់ប៉ុស្ដិ៍តាមដងផ្លូវជាតិលេខ ៥ បានប្រដេញរថយន្តតាក់ស៊ីដឹកទំនិញបន្តិចបន្តូច ហើយប្រដេញគ្នាលឿនដូចខ្យល់កួច ។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែ និងនាក់ធ្វើដំណើរមួយចំនួនព្រួយបារម្ភអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អាចនឹងកើតមាន ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆាំ២០១៦នេះ ការបើករថយន្តប្រដេញរថយន្តតាក់ស៊ីពីមន្ត្រីគយបើបុកនឹងបិតផ្លូវពីមុខរថយន្តតាក់ស៊ី ក៍បណ្ដាលឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមន្ត្រីគយនឹងរថយន្តតាក់ស៊ី ក្នុងនោះ មន្ត្រីគយបានបញ្ជាឲ្យសមត្ថកិច្ចរួមដំណើជាមួយនោះទៅអូសដៃតៃកុងរថយន្តតាក់ស៊ីមកធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ព្រមទាំងនាំខ្លួនអ្នករតតាក់ស៊ីនឹងរថយន្តជាមធ្យោបាយដឹកទំនិញបន្តិចបន្ទួចយកទៅកន្លែងប៉ុស្តីគយ ។
ប្រជាពលរដ្ឋនឹងអាជិវករបានរិះគន់ថា មន្ត្រីគយដាក់ប៉ុស្តីប្រចាំនៅចំណុចផ្លូវ៥០ ប្រៀបបាននឹងកុងត្រូលជជុះ ព្រោះជាទម្លាប់ គេតែងតែឃើញថាបើរថយន្តដឹកទំនិញមាននាក់ចូលបង់លុយគឺមិនចាប់ តែបើរថយន្តតាក់ស៊ីមិនបានបង់លុយគឺមន្ត្រីគយរូបនោះ បើឡានដេញបង្កើតជាកំហឹងឆេវឆាវ ហើយក្រុមតាក់ស៊ីមួយយចំនួនបានដាក់ខែឲ្យមន្ត្រីគយរូបនោះ ហើយដឹកទំនិញគេចពន្ធដាក់ខែ ហាក់ដូចជាចំណាំច្បាស់ ហើយមិនដេញ មិនហាវ មិនចាប់ ទុកឲ្យឆ្លងកាត់តាមអំពើចិត្ត ។
បើតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដាច់ខាតមិនត្រូវឲ្យមានកុងត្រូលជជុះឡើយចុះហេតុអ៊ីបានជាខេត្តបន្ទាយមានជ័យមានកុងត្រូលជជុះច្រើនម្លេះ ៕