ប៉ៃលិន ៖ ប្រជាពលរដ្ឌនៅក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា មានច្រករបៀងខុសច្បាបមួយកន្លែងត្រូបានគេលួចបើកនៅចម្ងាយប្រហែល១០០ម៉ែត ពីច្រកទ្វាអន្តរជាតិព្រំ ជាប់ព្រំដែន មក្ពុជា ថៃ ហើយមានមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចមិនចាត់វិធានការទប់ស្កាត់ទេ ។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឌបានរិះគន់ថា លោក ជា ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងលោក កើត សុធា អភិបាលនៃគៈណៈអភិបាលខេត្តប៉ៃលិនធ្វើមិនដឹងមិនឮអ្វីទាំងអស់ ចំពោះច្រករបៀងខុសច្បាបនេះ ។
តាមប្រភពខ្លះបានឲ្យដឹងថា សមត្ថកិច្ចច្រកទ្វាអន់រជាតិព្រំ អាចជាប់ពាក់ពន្ធ័ នឹងផលប្រយោជន៍ ទើបបណ្ដោយឲ្យមានការបើកច្រករបៀងខុសច្បាបយ៉ាងរលួន មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ច្រករបៀងខុសច្បាបនេះ គេប្រើស្ពានឈើ ទទឹងជិតមូយម៉ែតបណ្ដោយចំនួន ៥០ ម៉ែត ដើម្បីឆ្លងអូរព្រំដែន
ហើយគេបើកឲ្យមាននាំចេញនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យ ។
ទន្ទឹមនឹងនេះជនជាតិ ថៃ ដែលចូលមក់លេងល្បែងក្ងកាសិណូនៅទឹកដីកម្ពុជា តែងតែឆ្លងកាត់ច្រករបៀខុសច្បាប់នោះជាជាងឆ្លងកាតច្រកទ្វាអន្តរជាតិព្រំអ្វីដែលធ្វើឲ្យមានការិះគន់ពីប្រជាជនទូទៅនោះគឺមានសន្តិសុខយាមច្រករបៀងខុសច្បាបជាប្រចាំ ហើយលោក ជាច សនឌិន ស្នងការនគបាលខេត្ត មិនដែលយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆ្លងដែនតាមច្រករបៀងខុសច្បាប់ក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច ស្រុកសាលាក្រៅ ។
ប្រភពពីមន្ត្រកូនគយនៅច្រកទ្វាអន្តរជាតិព្រំបានឲ្យដឹងថាពិតជាមាន ច្រកទ្វារបៀងខុសច្បាប់នៅចម្ងាយប្រមាណ១០០ម៉ែតពីច្រកទ្វាអន្តរជាតិពិតមាន ហើយច្រកនេះ ខាងខេត្តជាអ្នកបើកតាំងពីអំឡុងពេលលោក អ៊ី ឈាននៅធ្វើជាអភិបាលខេត្តប៉ៃលិន ។ ចំណែកមន្ត្រីសាលាខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថា លោក កើត សុធា ជាអភិបាលខេត្ត ធ្លាប់បានបញ្ជាឲ្យបិទផងដែរ ប៉ុន្តែជាក់ស្ដែងនៅតែបើកបន្តរហូតមក់ដល់បច្ចុប្បន្ន ។
មន្ត្រីអាជ្ញាធរខេត្តប៉ៃលិន និងសមត្ថកិច្ចពាក់ព័ន្ធ ពីស្ថាប័នមូយចំនួនជាអ្នកប្រមូលចំណូលពីច្រករបៀងខុសច្បាប់នោះ ហេតុនេះហើយ តំណើរការយ៉ាងរលួន មិនខ្វល់ពីបទល្មើសឆ្លងដែនអ្វីទាំអស់ ។
សូមរងចាំអានលេខក្រោយបន្ត !
ដោយ ៖ អំណាចប្រជាជន