លោកចេកកំពង់បូមខ្សាចយកទៅយ៉ាងអនាធិបត៌យ គ្មានសមត្ថកិច្ច ណាបង្រាប ឫមើលឃើញឡើយ ។
បើតាមប្រភពព័ត៌មានជាក់លាក់ អ្នកយកព័ត៌មានអំណាចប្រជាជន ចុះទៅ ពិត និងយកព័ត៌មាន ការបូមខ្សាច់ របស់លោក ចេក គ្មានច្បាប់អនុញ្ញាតឲ្យបូមទេ ។ រហូតអ្នកយកព័ត៌មានអំណាចប្រជាជន បានរាយការណ៍ ប្រាប់ទៅ លោកអភិបាលស្រុក ព្រះនេតព្រះ លោកបាននិយាយថា នេះជាការបូមខ្សាច់លក្វណៈខ្នាតតូចទៅវិញ ។ តែតាមការពិត មិនដូចពាក្យលោកអភិបាលស្រុកគាត់និយាយនោះទេ ។ បូមខ្សាចធ្វើអាជីវកម្មខ្នាតធំ បំផុត ពីព្រោះក្រុមបូមខ្សាច របស់លោក ចេក ដឹកសុទ្ធសឹងជាឡានធំៗ មានដូចជាឡានយីឌុប ក៏មានដែរ
។
បើតាមការនិយាយ របស់លោកអភិបាល ស្រុកព្រះនេតព្រះ គឺជារឿងភូតកុហក ដល់អ្នកសារព័ត៌មាន នឹងមហាជន ហើក៏មិនដឹងជាលោកអភិបាលស្រុករូបនេះ គាត់បានផលសក្ការៈប៉ុន្មានទេ ពីថៅកែបូមខ្សាច់ឈ្មោះ ចេក បានជាគាត់ឆ្លើយការពារពពួកឈ្មួញរកស៊ីខុសច្បាប់យ៉ាងដូច្នេះ ។
បើលោកប្រធានរ៉ែថាមពល បានជ្រាបហើយឫបានដឹង ជាព័ត៌មានហើយ សូមលោកប្រធាន ល្មមចាត់ការហើយ កុំទុកឲ្យឈ្មួញរកស៊ីខុសច្បាប់ព្រហើនខ្លាំងពេក ហើយកុំឲ្យប្រព្រឹត្តខុសតទៅទៀត ហើយសំណូមពរ ឯ.ឩត្ដម អភិបាលខេត្តបន្ទាយមានជ័យល្មមជួយចាត់់វិធានការទៅលើពួកឈ្មួញរកស៊ីបូមខ្សាច់ខុសច្បាប់ ដូចជាឈ្មោះលោក ចេក នេះ កុំទុកឲ្យខាតប្រយោជន៍ជាតិ និងសង្គម ៕