ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៦នេះ សារព័ត៌មាន អំណាចប្រជាជន បានចុះទៅដល់ភូមិស្រឡៅជ្រុំ មាតា បីតាសិស្ស និងលោកនាយកសារលាបឋមសិក្សាស្រឡៅជ្រុំ កំពុងអំពាវនាវ រកសប្បុរសជន ជួយឩបត្ថមសម្ភារៈ ថវិកា ដើម្បីយកកសាងសាលារៀន នៅចំណុច ភូមិស្រឡៅជ្រុំ ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើបងប្អូនបានអាន ឬបានឃើញរូបភាពតាមរយៈគេហទំព័រ អំណាចប្រជាជន បងប្អូនមិនគិតថា មានសាលារៀនដ៏ទ្រុឌទ្រោមក្នុងសម័យ បច្ចុប្បន្ននេះទេ ។
ដោយមូលហេតុ ខ្វះខាតខ្លាំងពេក លោកនាយកបានសុំអំពាវនាវ តាមរយៈសារព័ត៌មានអំណាចប្រជាជន ចំពោះលោកអ្នកមានចិត្តសប្បុរសធម៌ និងឯកឧត្តម លោកជំទាវ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សូមមេត្តា ផ្ដល់សម្ភារៈថវិកា ដើម្បីយកមកកសាង សាលារៀន ដើម្បីឲ្យកូនចៅបានបន្តការសិក្សា ពីព្រោះសព្វថ្ងៃសាលារៀនកំពុងទ្រុឌទ្រោមខ្លាំងណាស់ ៕
អត្ថបទ រូបភាព គង់ សំអឿន