ខេត្តបន្ទាយមានជ័យ ៖ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនិងអាជ្ញាធរ មូលដ្ឋាន នៅខេត្តបន្ទាយមានជ័យ ដោយឡែកស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត នាថ្ងៃទី២២ ខែមីនា
ឆ្នាំ២០១៧ ឯកឧត្តម គោស៊ុំ សារឿត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុម ការងារបច្ចេក ទេសរបស់ ក្រសួង រួមមានឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការ បច្ចេកទេស និងមន្រ្តីបច្ចេកទេ សមួយចំនួន បានជួបប្រជុំពិភាក្សា និងដោះស្រាយ បញ្ហាការប្រើ ប្រាស់ទឹកនៅ តំបន់អាងអូរ ខៃដនដែល ស្ថិតនៅក្នុង ក្រុងប៉ោយប៉ែត ជាមួយអាជ្ញា ធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អ្នកពាក់ព័ន្ធ និងក្រុមហ៊ុន អភិវឌ្ឍន៍អាង អូរខៃដន ព្រមទាំងពិនិត្យ មើលគម្រោង ប្រព័ន្ធធារាសា ស្ត្រមួយចំនួន និងស្តារអាង ប្រឡាយ ដែលមាន ស្រាប់នានា ដែលក្រសួង នឹងចុះធ្វើការ អនុវត្តនាពេល ខាងមុខនេះ (ជំនួយរបស់ប្រទេសកូរ៉េ) នៅសាលាខេត្ត បន្ទាយមានជ័យ។
ក្រោយពីមានការ លើកឡើងពី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ ព័ន្ធលើបញ្ហាទំ នប់អូរខៃដន និងគម្រោងស្តារ ប្រឡាយនានារួចមក ឯកឧត្តម ប៉ុញ សច្ចៈ បានអោយដឹងថា ដើម្បីធ្វើការដោះ ស្រាយបញ្ហាទឹក នៅភូមិសាស្ត្រស្រុក អូរជ្រៅ ក្រសួងបាន សិក្សាគម្រោង មួយចំនួនរួច ហើយមានប្រឡាយ ១ខ្សែពីអូរខៃដន មកស្ទឹង សិរីសោភ័ណ ,ស្តារអាង
កន្សែងក្នុងឃុំសិង្ហ ស្តារប្រឡាយ១ខ្សែ ពីអាងកន្សែងធ្លាក់ មកស្ទឹងសិរីសោភ័ណ
ដោយកាត់ឃុំ មួយចំនួន, ប្រឡាយពី ទំបន់ដាច់ឃុំអូរ បីជាន់ព្រំដែនថៃ មកកាន់ឃុំកូប (ជាគម្រោងរបស់ រដ្ឋាភិបាល ប្រើប្រាស់ថវិកាក ម្ចីរបស់សាធារ ណរដ្ឋកូរ៉េ )។
ឯកឧត្តមបាន បញ្ជាក់ទៀតថា គម្រោងនេះ ក្រសួងនឹងខិតខំជំ រុញការចុះកិច្ច
សន្យាក្នុង ឆមាសទី១ ឆ្នាំ២០១៧នេះ និងចុះអនុវត្តន៍ ជាបន្តបន្ទាប់ទៀត
មានប្រសាសន៍ ក្នុងកិច្ចប្រជុំនេះ ជាដំណោះស្រាយ នៅអាងអូរ ខៃដន ឯកឧត្តម គោស៊ុំ សារឿត បានណែនាំឲ្យ អាជ្ញាធរនិង អង្គភាពជំនាញ សហការជាមួយ ក្រុមហ៊ុនចុះសិក្សា
លទ្ធភាពសាង សង់ទ្វារទឹក និងការបង្កើត សហគមន៍ ប្រើប្រាស់ទឹក អាងអូរខៃដន ជាមួយគ្នានេះ ឯកឧត្តម បានណែនាំ ឲ្យអាជ្ញាធរ មូលដ្ឋានសហការ៖
១ អប់រំប្រជាពលរដ្ឋ ឲ្យថែរក្សាតំបន់ ប្រព័ន្ធអាង និងប្រឡាយ ដែលមានស្រាប់ នៅក្នុងភូមិសា ស្រ្តស្រុកអូរជ្រៅ ដើម្បីអភិវឌ្ឍន៍ ធានាផ្គត់ផ្គង់ទឹក នៅពេលអនាគត ដោយសារ អាងអូរខៃដន មានកំពស់ទាប ជាងតំបន់ខ្វះទឹក នៃស្រុកអូរជ្រៅ
២ អប់រំប្រជាពលរដ្ឋ ឲ្យប្រើប្រាស់ ទឹកដោយសន្សំ សំចៃសម្រាប់ ស្រោចស្រព ដោយជ្រើសរើស យកការដាំដំណាំ ដែលត្រូវការទឹក តិចជាងដំណាំស្រូវ តែមានប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់
៣ រៀបចំសហគមន៍ ប្រើប្រាស់ទឹក នៅតំបន់អាង អូរខៃដន។
ឯកឧត្តមបាន មានប្រសាសន៍ បន្តថា ចំពោះសំណូមពរ សាងសង់ទ្វារ ទឹកឆ្លងកាត់ ផ្លូវរថភ្លើង និងផ្លូវជាតិលេខ៥ សុំឲ្យក្រុមការ ងារកត់ត្រា និងលើកបញ្ចូល ក្នុងផែនការដើម្បី អនុវត្តនៅ ពេលខាងមុខ៕