បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ ឯកឧត្តម
នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយក រដ្ឋមន្ត្រី ប្រធានអា ជ្ញាធរជាតិ
ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានអញ្ញើញ ជាអធិបតី ក្នុងពិធីបព្ចាះ បឋមសិលា សាងសង់សាលា បឋមសិក្សា ណងស៊ុង (ហៅអូរកេស)
ស្ថិតនៅក្នុងភូមិ អូរកេះ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ
ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន រីករាយណាស់ ដែលបានអញ្ញើញមកបព្ចាះ បឋមសិលាថ្ងៃនេះ ហើយក៏បាន កោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្ដួច ផ្ដើមនិងខិតខំ ប្រឹងប្រែងរបស់ មន្ទីរអប់រំ
យុវជន និងកីឡា លោកនាយក គ្រប់គ្រង់សាលា លោកគ្រូ អ្នកគ្រូ សប្បុរជន ដែលបានផ្ដល់ នូវជំនឿជឿជាក់ រួបរួមសាមគ្គី គ្នាក្នុងការ ក្នុងសាលាបឋម
សិក្សាណងស៊ុង (ហៅអូរកេស) សម្រាប់ទុកជា ទីគាប់ប្រសើរ ក្នុងវិស័យ អប់រំរបស់ កម្ពុជាយើង
មុននឹងបព្ចាប់ ឯកឧត្តម ឧបនាយករ ដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអញ្ចើញ បព្ចាះបឋមសិលា នៅក្នុងសាលា បឋមសិក្សាណងស៊ុង ដាក់អោយ ក្មួយៗ ចៅៗ ប្រើប្រាស់ចាប់ ពីពេលនេះតទៅ ប្រកបដោយ បរិយាកាស រីករាយ និងស្និតស្នាល បំផុត សូមក្មួយៗចៅៗ លោកគ្រូ
អ្នកគ្រូ អាជ្ងាធរ និងអាណាព្យាបាល ចូលរួមថែរក្សា សំណង់អាគារ សិក្សាអោយបាន ល្អដើម្បីយើង ប្រើប្រាស់បាន យូរអង្វែង និងជូនពរ ក្មួយៗ ចៅៗសិស្សានុសិស្សទទួល បានជោគជ័យ ក្នុងការសិក្សា និងមានអនាគ តល្អគ្រប់គ្នា
ឆ្លៀតក្នុងឪកាស នោះដែរ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្ដល់អំណោយ ជាសម្ភារៈនិង ថវិកាមួយចំនួនជូន ៖
១.លោកគ្រូ អ្នកគ្រូ ២៧នាក់ ២០.០០០រៀល សារ៉ុង១
២.ក្មួយៗសិស្សា នុសិស្ស ១៦៥នាក់ បិច១ដើម សៀវភៅ៤ក្បាល
កាបូបស្ពាយ១ និងថវិកា ៣០០០រៀល
៣.កងកម្លាំង នរគបាល ការពារ ៥០.០០០០រៀល
៤.កម្លាំងកងរាជ អាវុធហត្ថ ៣០.០០០០រៀល
៥.ប្រជាការពារ ភូមិថវិកា ៣០.០០០រៀល សារ៉ុង១
៦.ក្រុមជាង ២២នាក់ ២០.០០០រៀល សារ៉ុង១
៧.សាលាបឋម សិក្សាអូរកេស ១.០០០.០០០រៀល
៨.ក្រុមគ្រូពេទ្យ ២០.០០០រៀល សារ៉ុង១
៩.ប្រជាពលរដ្ឋ ចូលរួមចំនួន ១០០០នាក់ ម្នាក់ៗទទួល បានថវិកា សារ៉ុង១ ១០.០០០រៀល ផងដែរ៕