ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក តាន់ គឹមរិទ្ធ សមាជិក ក្រុមប្រឹក្សាក្រុង និង ខ្ញុំបាទបាន ជំនួបពិភាក្សា ជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ផ្កាយពីរ ជាមេបញ្ជាការ ប្រធានមណ្ឌល ភូមិភាគ ទទួលបន្ទុកជា ប្រធានបង្ក្រាបទំនិញ (កម្មសិទ្ធិបញ្ញា ) និង ជាមេបញ្ជាការប្រចាំទិស ជាលទ្ធផលមានដូចជា ៖
1 , ការចុះបង្ក្រាប បោសសំអាត ជាលើកចុង ក្រោយនៅថ្ងៃទី 16/03/2017 ស្អែកនេះត្រូវបាន លោកអភិបាលក្រុង សុំពន្យាពេល ដល់ថ្ងៃទី 25/03/2017 ជាថ្ងៃបញ្ចប់ ( ភាគីថៃបានឯកភាព )
2 , លោកអភិបាល ក្រុងស្នើសុំទៅម្ចាស់ ផ្សារអោយបញ្ចុះ ថ្លៃតូប ថ្លៃទឹកតែ ផ្សេងៗ ( ភាគីថៃបានឯកភាព )
3 , ភាគីថៃបាននិង កំពុងរៀបចំបង្កើត គណៈកម្មការគ្រប់ គ្រងផ្សារនិង ទំនិញនៅលើទី
ផ្សារលុងក្លឿ ដែលមានសមាសភាព 6 ស្ថាប័នចូលរួម ក្នុងនោះក៏មាន លោកអភិបាលក្រុង តំណាងអោយអាជីវករ ចំនួន 16,000 នាក់ ផងដែរ 4 , ភាគីថៃសុំអោយ មានកិច្ចសហការណ៍ គ្នាជាមួយឈ្មួញ អាជីវករធំៗ ( ថៅកែ ) ដើម្បីរួមគ្នារក ដំណោះស្រាយបន្ត កិច្ចដំណើរការឡើងវិញ ។ កិច្ចពិភាក្សា ត្រូវបានបញ្ចប់
នៅវេលាម៉ោង 12៖30 នាទី ៕