ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ទទួលបន្ទុក ទីស្តីការគណៈ រដ្ឋមន្ត្រី បានទទួល មរណភាព ហេីយ សម្តេច វិបុលបញ្ញា បានលាជនរួមជាតិខ្មែរ យើងជារៀងរហូត ដោយក្តីអាឡោះ អាល័យជាទីបំផុត

សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ទទួលបន្ទុក ទីស្តីការគណៈ រដ្ឋមន្ត្រី បានទទួល មរណភាព ហេីយ សម្តេច វិបុលបញ្ញា បានលាជនរួមជាតិខ្មែរ យើងជារៀងរហូត ដោយក្តីអាឡោះ អាល័យជាទីបំផុត

ភ្នំពេញ)÷ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយក រដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្រ្តី បានទទួល មរណភាព នៅវេលាម៉ោង១៨ ៣២នាទី នាថ្ងៃទី១៥  ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន  សម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចវិបុលបញ្ញា សុខ អាន កើតនៅឃុំ ព្រះបាទជាន់ជុំ  ស្រុកគីរីវង់ ខេត្តតាកែវ  មានភរិយា គឺលោកជំទាវ អាយ អាន្នី សុខ អាន មានបុត្រចំនួន ៥នាក់ (ស្រី១នាក់ ប្រុស៤នាក់) ។ សម្តេចវិបុលបញ្ញា សុខ អាន គឺជាវីរបុរសជាតិខ្មែ រមួយរូបដែល ស្នេហាជាតិ  មាតុភូមិកម្ពុជា  នៃយេីង បានគោរពលា ជនរួមជាតិខ្មែរ យើងជារៀង រហូតដោយក្តី អាឡោះអាល័យ ជាទីបំផុត។
សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការ បម្រើប្រទេសជាតិ មាតុភូមិអស់រយៈ ពេលជាច្រើនឆ្នាំកន្លងមក និងបានក្លាយជា ថ្នាក់ដឹកនាំ ជាតិជាន់ខ្ពស់ មួយរូបរបស់ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្ស ប្រជាជនកម្ពុជា។
សម្តេចវិបុលបញ្ញា សុខ អាន ជាថ្នាក់ដឹកនាំជាតិ មួយរូបដែល បានចូលរួម ដឹកនាំជាតិ មាតុភូមិកម្ពុជា កសាងបាននូវ សន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិ ប្រជាធិបតេយ្យ និងស្ថិរភាពជាតិ សន្តិសុខជាតិ បានយ៉ាងល្អ ប្រសើរ ព្រមទាំងរក្សា និងការពា របាននូវឯករាជ្យជាតិ និងបូរណភាព ទឹកដី ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា  សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា  ណាចក្រកម្ពុជា។
សម្តេចវិបុលបញ្ញា សុខ អាន គឺជាថ្នាក់ ដឹកនាំជាតិមួយរូប ដែលមានស្វាមី ភក្តិចំពោះរាជបល្ល័ង្គ ព្រះមហាក្សត្រ ការពារ និងគោរពព្រះ ពុទ្ធសាសនា ការពារយុត្តិ ធម៌សង្គម ដើម្បីនិរន្តរភាព រាជានិយមនៃ ព្រះរាជាណាចក្រកម្ពុជា។
ទោះបីសម្តេច វិបុលបញ្ញា សុខ អាន បានលាចាក លោកយើងនេះ ក៏ពិតមែន ប៉ុន្តែសម្តេចបានបន្សល់ទុកនូវគុណសម្បត្តិនិងសមិទ្ធផលស្នាដៃធំៗជាច្រេីនដ៏មហាសាលជូនចំពោះប្រទេសជាតិ និងប្រជាជាតិរបស់យេីង ដូចជា÷
១-សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកជាមួយពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដេីម្បីស្វែងរកសន្តិភាព និងស្ថិរភាពជាតិរបស់កម្ពុជាឱយបានសុខសប្បាយ និងការរីកចម្រេីនមកដល់សព្វថ្ងៃនេះ។
២-សម្តេចវិបុលបញ្ញា បានចូលរួមបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការឈ្នះក្តីជាមួយថៃរឿងប្រាសាទព្រះវិហារ និងតំបន់ជំុវិញប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេរ ហេីយប្រាសាទព្រះវិហារបានក្លាយជាសម្បត្តិបេតិកភណ្ឌអន្តរជាតិ។
៣-សម្តេចវិបុលបញ្ញា បានដឹកនាំ និងបង្កេីតឡេីងនូវអាជ្ញាធរអប្សរា ដែលបានជម្រុញឱយមានកំណេីនភ្ញៀវទេសចរចូលមកកាន់តំបន់អង្គរវត្តខេត្តសៀមរាបពី ៤មុឺននាក់កេីនដល់ ៤លាននាក់។
៤-សម្តេចវិបុលបញ្ញា ជាស្ថាបនិក នៃសាលាភូមិន្ទរដ្ឋបាល និងសាលារាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
៥-សម្តេចវិបុលបញ្ញា បាននាំមកវិញនូវវត្ថុបុរាណដ៏មានតម្លៃថ្លៃណាស់ មកជូនជាតិវិញ គឺវត្ថុបុរាណក្បាលអ្នកតារបស់ដូនតាខ្មែរ យេីង។៦-និងមានស្នាដៃ និងសមិទ្ធផលជាច្រេីនទៀតរៀបរាប់មិនអស់នោះទេ ដែលសម្តេចវិបុលបញ្ញា សុខ អាន ក្នុងមួយជីវិតនេះបានលះបង់ តស៊ូទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងបុព្វហេតុដេីម្បីជាតិ និងមាតុភូមិជាទីគោរពស្រលាញ់នៃយេីង។
យេីងខ្ញំុ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោកជំទាវ បុត្រា បុត្រីនិងចៅប្រុស ចៅស្រី ហេីយនិងសូមដួងវិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

 

17342874_386546348394403_1327088822231417716_n 17352385_386546428394395_2031537832629962641_n 17353377_386546188394419_816583363946288445_n 17201216_386546221727749_1056827908238749174_n 17308801_386546375061067_4731362318820558739_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84