ខេត្តរតនគិរី ៖ កងរាជ អាវុធហត្ថ ខេត្តរតនគីរី បានសហការជា មួយអាវុធហត្ថ ស្រុកកូនមុំ ឃាត់ស្ទាក់ ចាប់រថយន្ត ដឹកឈើប្រណីត ប្រភេទធ្នង់ ឈើជាង១០០ដុំ និងរថយន្ត ស៊េរីទំនើប មួយគ្រឿងត្រូវ កម្លាំងយើង ចាប់បានបញ្ជូនមកបញ្ជាការ ដ្ឋានកងរាជ អាវុធហត្ថខេត្ត ខណៈ រថយន្តនោះ ដឹកបទល្មើស តាមបណ្តោយ ផ្លូវជាតិលេខ ៧៨ ពីស្ទឹងត្រែង ចូលខេត្តរតនគិរី
រថយន្តនិងបទ ល្មើសឈើ ប្រណីតនេះ ត្រូវអាវុធហត្ថ ចាប់បាន កាលពីវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៧នេះ ត្រង់ចំណុច ភូមិពីរ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី
ប្រតិបត្តិការនេះ ដឹកនាំដោយលោក វរៈសេនីយត្រី ឃី សុខា ប្រធានមន្ទីរបច្ចេក ទេសនិងសន្តិ សុខអាវុធហត្ថ ខេត្តរតនគិរី សហការជា មួយអាវុធហត្ថ ស្រុកកូនមុំ។
លោក សុខា បានអោយដឹងថា នៅក្រោយពេល ទទួលព័ត៌មាន តាមទូរស័ព្ទ លោកបាននាំ កំលាំងចុះទៅ កាន់តំបន់នោះ ទើបប្រទះឃើញ រថយន្តម៉ាក លុចស៉ីសRX ៣០០ពណ៌ស្ក គ្មានផ្លាកលេខ ដឹកឈើប្រណីត ប្រភេទធ្នង់ ពេញតែម្តង ខណៈនោះកំលាំង បានឃាត់និង រឹបអូសរថយន្ត នាំមកកាន់ បញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ដើម្បីវាស់វែង និងបញ្ជូនទៅ ស្ថាប័នជំនាញ
របាយការណ៍ របស់ វរៈសេនីយត្រី ឃី សុខា ឈើប្រណីតនៅ ក្នុងរថយន្តនោះ មានចំនួន សរុប១០៩ ដុំ ជាប្រភេទឈើ ធ្នង់សុទ្ធ តែមិន ទាន់ដឹងបរិមាណម៉ែត្រត្រី គុណនៅឡើយទេ
នៅព្រឹកថ្ងៃទី១៤ ខែមិនានេះ វត្ថុតាងទាំង ឈើនិងរថយន្ត ត្រូវអាវុធហត្ថខេត្ត ធ្វើពិធីប្រគល់ទៅ ជំនាញរដ្ឋបាល ព្រៃឈើ ដើម្បីចាត់ការ តាមនីតិវិធី បន្តទៀតហើយ ចំណែកម្ចាស់ រថយន្តបាន គេចខ្លួនបាត់ ក្នុងពេលដែល ចុះបង្រ្កាបនោះ៕