ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

បង្ក្រាបទី តាំងស្តុកឈើ និងកែច្នៃឈើ អត់ច្បាប់២កន្លែង រឹបអូសឈើ ប្រណិតជាង ៦០០ដុំ-បន្ទះ, ម្ចាស់ទីតាំងទម្លាយ អ្នកទៅ យកលុយ៖ នាយនគរ បាលប៉ុស្តិ៍, មន្រ្តីរដ្ឋបាល ព្រៃឈើ និងអាវុធហត្ថ

បង្ក្រាបទី តាំងស្តុកឈើ និងកែច្នៃឈើ អត់ច្បាប់២កន្លែង រឹបអូសឈើ ប្រណិតជាង ៦០០ដុំ-បន្ទះ, ម្ចាស់ទីតាំងទម្លាយ អ្នកទៅ យកលុយ៖ នាយនគរ បាលប៉ុស្តិ៍, មន្រ្តីរដ្ឋបាល ព្រៃឈើ និងអាវុធហត្ថ

(កណ្ដាល)៖ ទីតាំងស្តុក​ ឈើប្រណិត និងកែច្នៃឈើ ២កន្លែង នៅក្នុងភូមិ ចំការចិន និងភូមិ ត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តកណ្តាល សហការជា មួយនគរបាល ស្រុកអង្គស្នួល ចុះទៅបង្ក្រាប និងរឹបអូស បានឈើប្រណិត ចំនួន១១៥ដុំ និងឈើបន្ទះ ៥០១បន្ទះ ដកហូតម៉ា ស៊ីនកែច្នៃ ឈើមួយចំនួន ព្រមទាំងឃាត់ ខ្លួនម្ចាស់ទីតាំង បានម្នាក់។
លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា៖ ទីតាំងដែល យើងត្រូវ បង្ក្រាបនោះ ទី១៖ ស្ថិតនៅក្នុង ភូមិចំការចិន រឹបអូសឈើ ប្រណិតប្រភេទធ្នង់ ចំនួនដុំ៩៧ដុំ និងឈើបន្ទះ ៨៥បន្ទះ ស្មើនឹង៥ម៉ែ ត្រគូប ម៉ាស៊ីនសម្រាប់ ជ្រៀកកែច្នៃឈើ មួយចំនួន និងទីតាំង មួយកន្លែងទៀត នៅក្នុងភូមិ ត្រពាំងត្នោត រឹបអូសឈើ ប្រណិតប្រភេទ បេងបានចំនួន ០៤ដុំ ឈើធ្នង់១២ដុំ ឈើបន្ទះៗ ៤១៦សន្លឹក ដែលម្ចាស់ទី តាំងទាំងពីរនេះ មានឈ្មោះ ផុន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ។
លោកបាន បន្តទៀតថា ៖ មុនពេលចុះ បង្ក្រាបទីតាំង ទាំងពីរ កន្លែងនោះ បានធ្វើឡើង បន្ទាប់ពីទទួល ព័ត៌មានពីមហា ជនថា មានទីតាំងកែ ច្នៃឈើខាងលើ លួចដឹកឈើ ប្រណិតាមរថយន្ត សេរីទំនើបៗ ចូលមកទម្លាក់នៅ ពេលយប់ ទាំងរថយន្តៗ។
ក្រោយទទួល បទបញ្ជាពីស្នង ការនគរបាល ខេត្តកណ្តាល និងមានការ សហការ ពីជំនាញព្រៃឈើ ក៏ដូចជាកម្លាំង នគរបាលសេដ្ឋ កិច្ចខេត្ត ព្រមទាំង  បានដឹកនាំ កងកម្លាំងចុះ ស្រាវជ្រាវរហូត បានប្រទះឃើញ មុខសញ្ញា ចូលទៅទម្លាក់ ឈើ ទើបកម្លាំងចូល ទៅបង្ក្រាប បានរថយន្ត ១គ្រឿងម៉ាក LEXUS RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AH-2637 និងរថយន្តមួយ គ្រឿងទៀតម៉ាក LEXUS RX-330 បើកគេច ខ្លួនបាត់
លោកបានបន្តថា ៖ ក្រោយកម្លាំងចូល បង្ក្រាបរួច និងឃាត់ ម្ចាស់ទីតាំង ខាងលើ ទើបដឹងថា នៅមានទីតាំង មួយកន្លែងទៀត នៅក្នុងភូមិ ត្រពាំងត្នោត ដែលជាទីតាំង សម្រាប់នាំយក ឈើទៅស្តុក ទុកចែក ចាយបន្ត កែច្នៃ និងមានឈ្មួញ នៅរង់ចាំទិញ ជាជនជាតិចិន និងជនជាតិ វៀតណាម ទើបកម្លាំង បន្តទៅបង្ក្រាប ដោយរក ឃើញឈើ នៅក្នុងទីតាំងទី២ ឈើបេង៤ដុំ ឈើធ្នង់មាន ចំនួន១២ដុំ ឈើបន្ទះ៤១៦សន្លឹកបន្ថែមទៀត។
លោក អ៊ុក ចាន់បូរិន នាយរងសង្កាត់ ព្រៃឈើ ស្រុកអង្គស្នួល បានប្រាប់ក្រុម អ្នកសារព័ត៌មាន ឲ្យដឹងថា៖ ក្រោយពីធ្វើ ការរាប់ និងវាស់វែង រួចឃើញថា ឈើដុំៗមាន ជាង១០០ដុំ និងឈើបន្ទះ ៥០០បន្ទះ ក៏ប៉ុន្តែមិនទាន់ដឹង ប៉ុន្មានម៉ែ ត្រគូបទេ រង់ចាំបូក សរុបរួចសិន ដោយដឹកយក ទៅរក្សានៅ សង្កាត់រដ្ឋ បាលព្រៃឈើ ស្រុកអង្គស្នួល ចំណែកម្ចាស់ ទីតាំង លោកប្រគល់ ទៅឲ្យនគរបាល ចាត់ការបន្តទៅ តាមនីតិវិធី ច្បាប់
បើតាមចម្លើយ សារភាព របស់ម្ចាស់ទីតាំង ខាងលើបាន ឲ្យដឹងថា៖ ការរកស៊ីនេះ ពួកគេបានទំ នាក់ទំនង ជាមួយនាយប៉ុស្តិ៍  ដោយមេព្រៃ ឈើស្រុកអង្គស្នួល និងមន្ត្រីប៉េអឹម ស្រុកផងដែរ  បានមកយកលុយ ដោយគិតជា ក្បាលរទេះ ចំណែកប៉េអឹមស្រុកវិញ គឺបង់ជាខែឱ្យ តាមមន្ត្រីប៉េអឹម ម្នាក់ផងដែរ បើមិនដូច្នេះ គាត់មិនអាច ធ្វើបាននោះទេ៕

 

17201200_385329768516061_8894173773883828277_n 17264619_385329808516057_6680888789414989603_n 17308837_385329871849384_5250278405971210097_n 17155362_385329828516055_2916935392048432534_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84