ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រោយ ពីបានទទួល ពាក្យបណ្ដឹងតវ៉ា របស់ ប្រជាពលរដ្ថ ប្រមាណជាង ៥០០គ្រួសារនៅ ចំណុចភូមិសាស្រ្ត តំបន់ក្លិនទា ភូមិរុនថ្មី ឃុំ សិង្ហ ស្រុក អូជ្រៅ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលរងខេត្ត និងជាប្រធានគណះ កម្មាធិការដោះ ស្រាយទំ នាស់ដីធ្លី តំបន់ខាងលើរ បានដឹកនាំក្រុម ការងារចម្រុះចុះ ជួបនិងដោះ ស្រាយជា ប្រជាពលរដ្ថ ទាំង៥៦៤ គ្រួសារ ផ្ទាល់ ដែលទន្រ្ទាន ដីរដ្ថ ចំនួន២៧១ហិតតា (ដីគម្រប់ព្រៃឈើរបស់រដ្ថ) ហើយ ដណ្ដើមគ្នា បង្ករទំនាស់ ដ៍រាំរ៉ៃ ក្នុងការចុះ ជួបជាមួយ ប្រជពលរដ្ថ នាពេលនោះ ដោយរក្សាជំហរ ឈ្នះៗដើម្បីបញ្ចប់ បញ្ហារបស់ ប្រជាពលរដ្ថ ឯកឧត្ដម អ៊ុំ រាត្រី បានដាក់ ចេញគោល ការណ៍ ពិភាក្សា ដោះស្រាយ រួមគ្នា.៤ ចំណុចធំៗ រួមមាន១ធ្វើ ការកាត់យក ដីមួយចំនួន ធ្វើសាលារៀន ក្នុងសហគមន៍ ២ បង្កើតឲ្យមាន ប៉ុស្តិសុខភាព ៣ ទ្រុសត្រាយ ឲ្យមានផ្លូវ និងជិក ស្រះទឹក ៤រក្សាដីមួយ ចំណែក ក្រោយពី បែងចែក តាមជាក់ ស្ដែងរួច រក្សាជាកម្មាសិទ្ធិ របស់សហគមន៍ លើដីទាំង ២៧១ហិតតា ក្រោយពី ពិនិត្យ សិក្សាលម្អិត គួសប្លងរួច របស់ក្រុម ការងារ ឯកឧត្ដម បានបន្តទៀតថា ដើម្បីឈាន ទៅដល់ការ អនុវត្ត ចំណុច ខាងលើរ ក្រុមការងារ សុំពេលមួយរយះ បន្ថែមទៀត ដើម្បីចុះធ្វើ អត្តសញ្ញាណកម្ម ធ្វើបច្ចុប្បន្នភាព និងវាស់វែង ដីឡើងវិញ ឯកឧត្ដម អ៊ុំ រាត្រីបានបន្តទៀត ថាក្រោយ មានការឯក ភាពក្នារូចមក ក្រុមការងារ បានចុះ អនុវត្តចប់ ក្រុងការងារ និងសុំគោល ការណ៍ពី ឯកឧត្ដម អភិបាលខេត្ត បន្តទៅមុខទៀត ដើម្បីផ្ដល់ សិទ្ធកាន់កាប់ ស្រប់ច្បាប់ ជូនដល់ ប្រជាពលរដ្ថ ឲ្យមានប័ណ្ណ កម្មសិទ្ធកាន់កាប់ អាស្រ័យផល និងធ្វើការ អភិវឌ្ឍន៍មូល ដ្ថានសហគមន៍ ប្រជាពលរដ្ថ ទាំង២ក្រុម នាឪកាសនោះ ដែប្រជាពលរដ្ថ និងអាជ្ញាធរ មូលដ្ថាន បានថ្លែងអំណរ គុណដល់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករ ដ្ថមន្រ្តី នៃព្រះរាជជាណាច ក្រកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់ និងគឹតគួរខ្ពស់ ចំពោះបញ្ហាសុខ ទុករបស់ ប្រជាពលរដ្ថ ដូចពួកគាត់៕