ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃ៣ ខែកុម្ភះ ឆ្នាំ២០១៧ នេះ ឯកឧត្ដម សួន បវរ អភិបាល ខេត្តបានអញ្ជើញ នាំយកអំណោយ និងសំណេះ សំណាល ជាមួយ ប្រជាពលរដ្ថ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា ភូមិអូកេស ឃុំ ទូលពង្រ ស្រុក ម៉ាឡៃ ក្នុងឪកាស ចុះពិនិត្យឃើញ នុវស្ថានភាព លំបាក និងសំណូមពរ របស់ប្រជាពលរដ្ថ លោក គ្រូ អ្នក គ្រូ ឯកឧត្ដម បានដោះស្រាយ បញ្ហាមួយ ចំនួនរួមមាន អគារសិក្សា ១ខ្នង៦បន្ទុប អគារ ថ្មប្រកក្បឿង ជូនដល់សាលារៀន អូកេស ដែលខូចខាត់ ធ្ងន់ធ្ងរ ហើយ ឯកឧត្ដម សួន បវរ បានផ្ដល់អាគារ១ ខ្នង៣បន្ទុប ជូនដល់អនុ វិទ្យាល័យ តាគង់ ឃុំ តាគង់ ស្រុក ម៉ាឡៃ ហើយជួយ ជួសជុល ផ្លូវលំក្រាល ក្រួសក្រហម ១ខ្សែប្រវែង ៣០០០ម៉ែត នៅក្នុងភូមិអូកេស សម្រាប់សម្រួល ការធ្វើដំណើរ របស់ប្រជាពលរដ្ថ ក្នុងឪកាសនោះដែរ ឯកឧត្ដម សួន បវរ អភិបាលខេត្ត បានចែកអំណោយ ដល់ប្រជាពលរដ្ថ ដែលបានចូល រួមចំនួន ១៦៣នាក់ ក្នុង១នាក់ ទទូលបាន សារុង១ លោកគ្រូអ្នក គ្រូ៤នាក់ក្នុង១នាក់ សារុង១ថវិការ ២ម៉ឺនរៀល សិស្សានុសិស្ស ចំនួន១១៥នាក់ ក្នុង១នាក់ ទទូលបានបិច ២ដើម សៀវភៅ៥ក្បាល ថវិការ២ពាន់រៀល ប្រជាពលរដ្ថ ក្រីក្រ ចំនួន១២នាក់ ក្នុង១នាក់ ទទូលបានថវិការ ចំនួន៥ម៉ឺនរៀល និងគ្រឿងឧប ភោគបរិភោគ មួយចំនួន លោកគ្រូអ្នក គ្រួ១៩នាក់ ទទូលបានសារុង១ ហើយឯកឧត្ដម បានផ្ដល់ម៉ាស៊ីន បូមទឹក១គ្រឿង ដល់សាលារៀន អូកេសផងដែរ ៕
(គង់ ចំ រើន)