ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃ ០៥ ខែ មករា ឆ្នាំ២០១៧
នេះលោក ព្រះរាជអាជ្ញា បញ្ជាសមត្ថកិច្ច ធ្វើការឡោមព័ទ្ធទីតាំង ផ្ទះវីងវេលុយ (យីហោ.ចំរើន សុម៉ាលី) ដែលជាប់ សង្ស័យ ពីបទឆបោក លុយរាប់លានបាត លុយថៃ ពីអតិធីជន របស់ខ្លួន នៅស្រុក មោង ឬស្សី បើតាមភ្នាក់ងារ សារពត៍មានអំណាច ប្រជាជនាបាន រាយការមកថា ការសម្រេចនាំ ខ្លួនស្រ្តីខាង លើនេះ យកមកសួរនាំ តាមបទបញ្ជារបស់ ស្ថាប័នអយ្យការ អមសាលាដណ បូងខេត្ត បន្ទាប់ពីមាន ប្រជាពលរដ្ថ រងគ្រោះជា ច្រើននាក់ បានសម្រុក់ចូល ទៅដាក់ពាក្យ បណ្ដឹង ៗស្រ្តី ឈ្មោះ ជា សុម៉ាលី អាយុ ៣២ឆ្នាំ ជាម្ចាស់ទីតាំង វិងវេលុយ ដ៍ធំ នៅក្នុងភូមិ ពោធិ១ ឃុំ គារ ស្រុក មោងឬស្សី ត្រូវអតិធីជន របស់ខ្លួនជា ច្រើននាក់ បានទៅដាក់ពាក្យ បណ្ដឹង ចោទប្រកាន់ថា ប្រើល្បិចបោកប្រាក់ រាប់លានបាត ដែលកូនចៅ ពួកគាត់ ធ្វើការនៅ ប្រទេសថៃ ផ្ញើមកឲ្យជា រៀងរាល់ខែនោះ ហើយស្រ្តីរូបនេះ មិនព្រមបើក លុយឲ្យ ៕
(គង់ សំ អឿន)