បន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ឪ បូរិទ្ទ មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ អបរំចិត្តសាស្រ្ត ប្រចាំឆមាសលើកទី២ ដោយមានការចូលរួម ពីមេបញ្ជាការង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្រ្តី នាយនាយរង ការិយ័ល មេបញ្ជាការ មេបញ្ជាការង មូលដ្ថាន ស្រុក ក្រុង និងស្នាក់ ការសន្តិសុខ និងពលអាវុធហត្ថ ទូទាំងខេត្ត ព្រមទាំង គចល័ត ចំនួន៣៣៧នាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឪ បូរិន្ទ បានមាន ប្រសាសន៍ថា ក្នុងពិធីផ្សព្វផ្សាយ នេះនាយ នាយរង អាវុធហត្ថ ទាំងអស់ ត្រូវតែសហការគ្នា និងរិតចំណង សាមគ្គីរវាង មូលដ្ថាន មួយ ទៅមូលដ្ថាន មួយទៀត ឯកឧត្ដម បានបន្តទៀតថា អាវុធហត្ថគ្រប់ រូបត្រូវតែធ្ចើ ខ្លួនឲ្យបានល្អ ដើម្បីលើកកម្ពស ខ្លួនឯងផង និងដើម្បីអង្គ ភាពផង ពិធីផ្សព្វផ្សាយ ការងារអបរំ ចិត្តសាស្ត្រ នេះឧទ្ទេសនាម ដោយលោក វរះសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការង កងរាជអាវុធហត្ថខេត្ត ទទូលការងារ កសាងកម្លាំង បានមាន ប្រសាសន៍ថា ការផ្សព្វផ្សាយ ការងារអបរំ ចិត្តសាស្រ្ត គឺមានគោល បំណងពង្រឹង គោលជំហរ សតិអារម្មណ៍ នាយទាហា នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ គ្របរួបឲ្យក្ដាប់ ជាប់នូវការវិវឌ្ឍ នៃសភាព ការនយោបាយ និងសន្តិ សុខសង្គម៕