ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលស្តីទី ត្រូវជាអនុប្រធាន ក្រុមការងារយុវជន គណៈបក្ស ប្រជាជនកម្ពុជា ខេត្ត បានដឹកនាំ កិច្ចប្រជុំ ត្រួតពិនត្យលទ្ធផល សកម្មភាពការងារ របស់យុវជនគណៈ បក្សប្រជាជនកម្ពុជា ខេត្ត រយៈពេល៩ខែ ចាប់ពីខែ មករា ដល់ខែវិចិ្ឆការ ឆ្នាំ២០១៦ដែល សម្រេចបាន និងលើកទិសដៅ សម្រាប់ អនុវត្តន៍បន្ត ។ឯកឧត្ដម បានធ្វើការរំលឹក ដល់សមាជិក សមាជិការ ក្រុមការងារ យុវជនបក្ស តាមបណ្ដា ស្រុក ក្រុង ទាំង៩ និងមន្ទីរអង្គភាព ទាំងអស់ខិតខំជំរុញ ការកសាងពង្រិក សមាជិក សមាជិការបក្ស នៅតាមមូលដ្ថាន បន្ថែមទៀត ជាសមាជិក របស់បក្សយើង មិនទាន់បានបញ្ជូល ជាសមាជិក យើងត្រូវរៀបចំបញ្ជូល ជាបន្ទាន់ តាមការណែនាំ របស់ថ្នាក់លើ ខិតខំបន្តយក ចិត្តទុកដាក់អនុវត្ត សកម្មភាព ការងារសង្គម សកម្មភាព មនុស្សធម៍ ត្រូវបន្ត ធ្វើដូចភ្លៀង រលឹម៕ គង់ ចំរើន