(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង៩យប់ ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៦ លោកវរៈ សេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកង រាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកង កម្លាំងចុះបង្រាប់ ក្មេងស្ទាវ២ ក្រុមបាន ចំនួន៦នាក់ គេចខ្លួនបាត់៦នាក់។ លោក តាំង សុខហេង បានឲ្យដឹងថា នៅពេល កើតហេតុ នៅក្នុងចំណុច ក្នុងវត្តរតនៈម៉ាឡៃ បានចាក់ធុង បាស់រាំងលេង កំសាន្ត មានក្មេង ប្រុស ស្រី បាននាំគ្នា លេងកំសាន្តនៅក្នុងកម្មពិធីនោះ។ កំពុងតែរាំលេង ស្រាប់តែមានក្មេងទំនើង១ក្រុមបាន កាន់ដប ស្រាបៀរម្នាក់ ១ រត់សម្រុកចូល មកកន្លែងវង់រាំ ហើយវាយទៅលើក្រុម១ ក្រុមទៀត ដែលកំពុងរាំ បណ្តាលអោយ រងរបួសធ្ងន់៣នាក់។ ភា្លមៗនោះ កមាំ្លងអាវុធហត្ថ ស្រុកម៉ាឡៃបាន ចុះទៅដល់កន្លែងកើតហេតុរួច ធ្វើការឃាត់ខ្លួន បានក្មេងទំនើង ម្នាក់ឈ្មោះ រុណ សុធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ វត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ អោយដឹង ទៀតថា លុះនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៦ កំម្លាងអាវុធហត្ថ ស្រុកម៉ាឡៃ បានចុះធ្វើការស្រាវ ជ្រាវមុខសញ្ញា ជនសង័្សយខាង លើឈានដល់ ការឃាត់ខ្លួនបាន ជនសង័្សយទាំង អស់ចំនួន៦នាក់ បន្ថែមទៀត ក្រោយពីឃាត់ខ្លួនជន សង័្សយបានហើយ កំម្លាងអាវុធហត្ថ ស្រុកម៉ាឡៃ បានបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើម្បីសាកសួរបន្ត។ លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៏ បានប្រាប់ អោយដឹងថា ជនសង័្សយ ទាំង៦នាក់នោះ មានឈ្មោះ១ /សែមសីហា (ហៅចិន) ភេទប្រុស អាយុ២៣ឆ្នាំ ២ /ឈ្មោះ វង់ ឆេម ភេទប្រុស អាយុ១៨ឆ្នាំ ៣ /ឈ្មោះ ប៉ោះ ភារុណ(ហៅវិត) ភេទប្រុស អាយុ២២ឆ្នាំ ទាំង៣នាក់នេះរស់នៅ ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤ /ឈ្មោះ ឆោម សុខេម(ហៅលឹម) ភេទប្រុស អាយុ២២ឆ្នាំ ៥ /ឈ្មោះម៉ន ម៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ ៦ /ឈ្មោះ វី វន្ត ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់នេះ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើង ខាងលើកនេះពេលមាន កម្មពិធីបុណ្យនិង កម្មវិធីផេ្សងៗ នៅក្នុងស្រុកម៉ាឡៃ តែងតែបង្ករឿង វាយតប់គ្នាជា ញឹកញាប់មិនខាន ក្នុងកម្មពិធីណា មួយឡើយ។
បច្ចុប្បន្នជនសង័្សយ ទាំង៨នាក់ត្រូវបាន កំម្លាងជំនាញកសាង សំណុំរឿងបញ្ជូន ទៅតុលាដើម្បី ដាក់ទៅតាម ផ្លូវច្បាប់។