ខេត្តសៀមរាប ៖ កាលពីថ្ងៃ ទី២៤ ខែវិច្ចិការ ឆ្នាំ២០១៦ នេះ ឯកឧត្ដម នាយឧ្ដមសេនិយ៍ គន់ គីម បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ ដល់អតិត យុទ្ធជន ក្នុងស្រុក សូទ្រនិគម ឯកឧត្ដម នាយ ឧ្តមសេនិយ៍ គន់ គីម អគ្គសេនាធិការ សមាគមអតិត យុទ្ធជន បានថ្លែងថា អតិតយុទ្ធជន មានគុណបំណាច យ៉ាងធំធេង សម្រាប់សង្គមជាតិ តែមកទល់ បច្ចុប្បន្ន មានអតិតយុទ្ធជន ជាច្រើននៅ តែរស់នៅ ជាមួយជិវភាព ទីទាល់ក្រ ហើយអតិត យុទ្ធជន ខ្លះទៀត កំពុងខ្វះទីជម្រក ថែមទៀតផង ឯកឧត្ដម គន់ គីម បានជំរុញទៅ ដល់ថ្នាក់ដឹកនាំ សមាគមអតិត យុទ្ធជន ទូទាំងរាជធានី ខេត្ត ត្រូវធ្វើ បច្ចុប្បន្ន ភាព របស់អតិតយុទ្ធជន ហើយត្រូវស្រង់ ស្ថិតិអតិត យុទ្ធជន មានជីវភាពខ្វះខាត នឹងគ្មានលំឋានឲ្យ បានច្បាស់លាស់ បញជូនទៅ អគ្គលេខារ ដ្ថានសមាគម ដើម្បីពិនិត្យ ដោះស្រាយបញ្ហា នឹងរៀបចំធ្វើ លំឋានជូនអតិត យុទ្ធជន ឲ្យបានទាន់ ពេលវេលា។
ឯកឧត្ដម បានថ្លែងថា នេះជាក្ដីកង្វល់ដ៍ធំ របស់សមាគម ដែលចាំបាច់ត្រូវរិះរក គ្រប់លទ្ធភាព ក្នុងការជួយ សម្រាលទុក្ខ លំបាករបស់ បងប្អូន ក្រោយប្រទេសជាតិ ទទូលបាន សុខសសន្តិភាព បងប្អូនត្រូវ បានផ្ទេរជិវ ភាពជាជនស៊ីវិល មករស់នៅតាម មូលដ្ថានរៀងៗ ខ្លួន បងប្អូនទាំងនោះ សុទ្ធតែជាអ្នកមាន គុណបំណាច់ ធមធេងណាស់ ចំពោះជាតិ នឹងប្រជាជន ប៉ុន្តែជិវភាពបងប្អូន កម្រិតមិនដូចគ្នា ភាគច្រើនជា អ្នកក្រីក្រលំបាក ឯកត្ដមបាន បន្តទៀតថា អ្វីដែលសមាគម បានផ្ដោត ការគឹតគួរជាអាទិ ភាពចម្បងនោះ គឺការផ្ដល់ជម្រក លំនៅឋាន សមរម្យ ជូនបងប្អូន ដែលមាន ដីស្រាប់ និងស្នើទៅ សុំរាជរដ្ថាភិបាល ដើម្បីផ្ដល់ដី សម្បទាន សង្គមកិច្ច ជូនបងប្អូន ដែលទ័ល លំបាកពិត ប្រាកដ គ្មានដី គ្មាបផ្ទះស្នាក់នៅ ហើយរៀបចំ សង់ផ្ទះជូនពួកគាត់ ស្នាកនៅ នឹងចែកដីបង្ក បង្កើនផល ដោះស្រាយជិវ ភាពថែមទៀត៕