បន្ទាយមានជ័យ ៖ កាលពីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ឯកឧត្ដម អភិបាលខេត្ត នឹងលោក ឈើយ ចាន់ ណា លោកអ៊ុំ រាត្រី អភិបាលរងខែត្ត ឯកឧត្ដម អ៊ី ឡុង អនុប្រធានក្រុមប្រឹក្សាខេត្ត កងរាជអាវុត្ថ នគបាល មន្រ្តីរាជការ នឹងប្រជាពលរដ្ថរាប់ ពាន់នាក់បានចូល រួមក្នុងពិធីអកអំបុក សំពះព្រះខែ នឹងបណ្ដែតប្រទីត នៅមាត់ស្ទឹង ក្រុងសិរីសោភ័ណ នៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងពិធីអក់អំបុក សំពះព្រះខែ បណ្ដែតប្រទីប ឯកឧត្ដម សួន បវរ បានមានប្រសាសន៍ថា យប់នេះឯកឧត្ដម សួន បវរ សប្បាយចិត្តណាស់ ដែលបានចូលរួមអកអំបុក សំពះព្រះខែ បណ្ដែតប្រទីប ជាមួយ ប្រជាពលរដ្ថរាប់ពាន់នាក់នៅមាត់ស្ទឹងសិរីសោភ័ណ នេះ ឯកឧត្ដម បានបញ្ជាក់ទៀតថា ព្រះពិធីអំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺជាបុណ្យ សាសនា បុណ្យប្រពៃណីជាតិ ដែលមានកំណើត តាំងពីយូរលង់ ណាស់មកហើយ ក្នុងអំឡុង ព្រះមហាក្សត្រខ្មែ ព្រះបាទជ័យវ័រ្មន ទី៧ដើម្បីឧទ្ទិសដល់ វរះកងទ័ពជើងទឹក នៃកល់បុត្រ ដែលបានតស៊ូ ការពារទឹកដីមហានគ ពីសត្រូវឈ្លានពាន។
ឯកឧត្ដម សួន បវរ បានបន្តទៀតថា ពិធីអំទូកបណ្ដែតប្រទិប អកអំបុក សំពះព្រះខែ មានអត្ថន័យតាមប្រពៃណី ព្រះពុទ្ធសាសនា គឺជាគ្រឿងសក្ការះ ចង្វាយបូជាថ្វាយ ដល់ព្រះពោធ៍សត្វ ទន្ទឹមនឹងនេះ ឯកឧត្ដម សួន បវរ បានធ្វើការអំពាវនាវ ដល់បងប្អូនទាំងអស់ ដែលបានមកទស្ស នាពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទិប សំពះព្រះខែ ពេលយប់នេះបើកបរ ត្រូវចេះគោរពច្បាប់ ចរាចណ៍ ឲ្យបានគ្រប់ៗគ្នា ឯកឧត្ដម សួន បវរ ក៍បានជូនពរដល់ បងប្អូនប្រជាពលរដ្ថ ទូទាំង ខេត្តបន្ទាយមានជ័យ ឲ្យជួបតែសេក្ដីសុខ សេក្ដីចម្រើន នឹងសំណាងល្អ បានសប្បាយ រីករាយ នៅក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទិប សំពះព្រះខែ ឲ្យគ្រប់ៗគ្នាផងដែរ៕