បន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៦ នេះ នគបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិ ប៉ោយប៉ែតសហការ ជាមួយនគបាលអន្តោ ប្រវេសន៍ ស្នងការដ្ថាន នគបាលខេត្ត ដឹកនាំកំលាំងដោយ លោក សុក កែវបណ្ដិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំ កំលាំងចុះទៅរំដោះ យកជនជាតិចិន ដែលមកលេងល្បែង រងការចាប់ជំ រិតទាប្រាក់ពីសំណាក់ ជនជាតិចិនដូចគ្នា នៅក្នុងកាស៊ីណូស្តា វិហ្កាស ក្រុងប៉ោយប៉ែត តាមភ្នាក់ងារ បានឲ្យដឹងថា សមត្ថកិច្ចបាន រំដោះជនជាតិ ចិនជាជនរងគ្រោះ នឹងឃាត់ខ្លួន ជនសង្ស័យ បាន៤នាក់ ជាជនជាតិចិន ផងដែ សមត្ថបានឲ្យដឹងថា ជនរងគ្រោះម្នាក់ មានអាយុ ប្រហែល១៧ឆ្នាំ នៅជាអនីតិជន ត្រូវបានជន សង្ស័យល្បួង លួង ឡោមមក លេងល្បែង ក្នុងកាស៊ីណូស្តាវិហ្កាស ហើយចាប់ ជំរិត ដោយទំនាក់ទំនងក្រុម គ្រួសារជនរងគ្រោះ នៅប្រទេសចិន ឲ្យផ្ញើប្រាក់ ពីប្រទេសចិន ដើម្បីលុះជនំ រងគ្រោះត្រឡប់ ទៅវិញ ផែនការនោះ ត្រូវបានបែក ធ្លាយដល់សមត្ថ កិច្ចកម្ពុជា ទើបសមត្ថកម្ពុជា នរងគ្រោះបាន មកវិញ អត្តញ្ញាណជនសង្ស័យ នឹងជនរងគ្រោះទាំងនោះ សមត្ថកិច្ចមិនទាន់ បង្ហាញអត្តសញ្ញាណ នៅឡើយ ប៉ុន្តែជន សង្ស័យជាជន ជាតិចិន ទាំង៤នាក់ គ្រោងនឹងបញ្ជួន ទៅសាលាដំបូង ខេត្តដើម្បីចាត់ ការតាម និតិវិធីច្បាប់ ៕