(បន្ទាយមានជ័យ) ៖ នៅបញ្ជាការដា្ឋន កងរាជ អាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើការ អនុវត្តន៍ការងារ និងការអនុ វត្តន៍បទបញ្ជាផៃ្ទ ក្នុងរបស់កង រាជអាវុធហត្ថ។
កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹក ថែ្ងទី២៨ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្ដម ដរនីយ៍ត្រី ឲ បូរិន្ទ មេបញ្ជាការកង រាជអាវុធហត្ថខេត្ត។
ដោយមានការចូល រួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរង សេនាធិការដា្ឋន លោកប្រធាន អនុប្រធានបន្ទីរ
នាយ នាយរងការិយាល័យ មេញ្ជាការ ក្រុង ស្រុក និងប្រធាន អនុប្រធានស្នាក់ការ សន្តិសុខព្រមទាំង មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ ចល័តលេខ ១៦ទាំងអស់ ចំនួន១៤៨ នាក់ បានចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំ នោះដែរ ឯកឧត្ដម មេបញ្ជាការ បានផ្សព្វផ្សាយ ផែនការរបស់ ក្រសួងមហាផ្ទៃ ស្តីពីការបង្រ្កាបល្បែង ភ្នាល់ខុសច្បាប់ គ្រប់ប្រទេស និងអជីវកម្ម ទទួលបញ្ចាំ ខុសច្បាប់។
ឯកឧត្ដម មេបញ្ជាការ បានដាក់បទបញ្ជា ដល់អាវុធហត្ថ គ្រប់លំដាប់ថ្នាក់ មិនឲ្យមាន ការពាក់ព័ន្ធ នឹងល្បែងសីុ សងគ្រប់ប្រភេទ ផងដែរ។ គង់ បរម៉ី