ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត ខែម ស្នងការនគបាលខេត្ត ដាក់បទបញ្ជារទៅ លោកស្នងការរង ទទូលផែនការងារ ព្រហ្មទណ្ឌ លោកអធិការ នគបាល តាមបណ្ដាលក្រុង ស្រុក ទាំង.៩. នឹងលោក នាយប៉ុស្ថិ ទាំងអស់ ត្រូវចេញប្រតិបត្តិការ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ គ្រុបប្រភេទ នៅក្នុងមូលដ្ថាន ទទូលខុសត្រូវ របស់ខ្លួន ឲ្យបានប្រសិទ្ធភាព បើសិនបុគ្គលណា នៅពីក្រោយខ្នង រឺកាង ឲ្យមានការប្រព្រឹត្ត បទល្មើសល្បែង ស៊ីសងខុសច្បាប់ ត្រូវទទូលខុស ត្រូវចំពោះ មុខច្បាប់ វិធានការជម្រុញ ឲ្យកម្លាំងនគបាល ក្រោមឪវាទ ចុះបង្រ្កាប ល្បែងស៊ីសង ខុសច្បាប់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អាត ខែម ស្នងការនគ បាលខេត្ត ក្រោយ ពីថ្ងៃ ដែលសម្ដេច ក្រឡាហោម ស ខេង ឧបនាយ ករដ្ថមន្ត្រី រដ្ថមន្រ្តីក្រសួង មហាផ្ទៃ បានចេញ បទបញ្ជា ឲ្យសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវបង្រ្កាបបទ ល្មើសល្បែង ស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាពខ្ពស នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ច្បាប់ ស្ដីពីការអនុ វត្តច្បាប់ បង្រ្កាប ល្បែងស៊ីសង ខុសច្បាប់ នៅក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៦ នេះ ឧត្ដមសេនីយ៍ទោ អាត ខែម ក៍បានថ្លែង ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការអនុវត្ត វិធានការ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ជូនដល់កម្លាំង នគបាល ទាំងអស់ នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បើសិនមានលេង ល្បែងស៊ីសង ខុសច្បាប់ នៅក្នុងមូល ដ្ថានណា មូលដ្ថាននោះ ទទូលខុសត្រូវ ខ្លួនឯង ទី.១.នាយប៉ុស្ថិ នគបាលរដ្ថបាល ឃុំ សង្កាត់ ត្រូវទទូលខុស ត្រូវមុនគេ ទី.២.អធិការ នគបាល ក្រុង ស្រុក ទាំង.៩.ទី.៣. ការិយាល័យជំនាញ ក៍ត្រូវទទូលខុសត្រូវ ទៅលើបញ្ហានោះផងដែ លោកស្នងការ អាត ខែម ក៍បានលើកឡើង ទៀត ថា ការបើកល្បែងស៊ីសង គឺមានពីប្រភេទ មានល្បែងស៊ីសង ខុសច្បាប់ នឹងល្បែងស៊ី សងស្របច្បាប់ ល្បែងស៊ីសងស្របច្បាប់ សំដៅទៅលើល្បែង បើកនៅក្នុង កាស៊ីណូ ចំណែកល្បែង ក្រៅពីកាស៊ីណូ គឺសុទ្ធតែល្បែង ខុសច្បាប់ទាំងអស់ លោកស្នងការ ចំនួន៣ចំណុច ក្នុងវិធានការ បង្រ្កាបល្បែង ស៊ីសងខុសច្បាប់ ១, វិធានការអបរំ ២,វិធានការគ្រប់គ្រ ងរដ្ឋបាល និង៣, វិធានការតាម ផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែន កម្ពុជា-ថៃ កាស៊ីណូដែល បើកលេងល្បែង ស្របច្បាប់ មានចំនួន១០ កន្លែង ក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែល្បែង ស៊ីសងខ្លះនៅ ក្រុងប៉ោយប៉ែត នោះដែរត្រូវ គេមើលឃើញថា មានជាលក្ខណៈ ទ្រង់ទ្រាយធំ ដែលមានខ្មែរ ចូលលេង ភ្នាល់ដាក់ប្រាក់ យ៉ោងសន្ធឹក សន្ធាប់ ច្រកក្រោមស្លកកាស៊ីណូ ដូចជាល្បែង ជល់មាន់ ល្បែងអនឡាញ និងល្បែងភ្នាល់ បាល់ជាដើម ត្រូវគេមើលឃើញថា បានធ្វើសកម្ម ភាពយ៉ោងគគ្រឹក គ្រេងផងដែរ៕ គង់ ចំរើន