(បន្ទាយមានជ័យ) ៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នេះឯកឧត្ដ ឲ បូរិន្ទ លោកស្រី នាម សុណន់ និងក្រុមគ្រួសារ ព្រមទាំងនាយ នាយរង អាវុធហត្ថ និងពុទ្ធបរស័ទជិតឆ្ងាយ ក្នុងខេត្តបន្ទាយមានជ័យ ទាំងអស់បានមូលមតិគ្នាជា ឯកច័្ឆន្ធផ្ដើមធ្វើបុណ្យ កឋិនទានសាមគ្គីនេះឡើង ដើម្បីវេប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សាអត់ ត្រីមាសនៅក្នុងវត្ត សិរីវុឌ្ឍីឃាំ្លងមឿង ហៅវត្តបន្ទាយឬស្សី ស្ថឹតនៅក្នុងភូមិ បន្ទាយឬស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីប្រមូលបច្ច័យ យកទៅកសាង សាលាធម្មភាវត្តនេះ បន្តដើម្បីជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។ កម្មវិធីបុណ្យនេះ ធ្វើឡើងនៅគេហដា្ឋន ឯកឧត្តម ឲ បូរិន្ទ មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោកស្រី នាម សុណន់ ស្ថិតក្នុងភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លុះព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ អង្គឋិនទានសាមគ្គី ត្រូវបានដង្ហែទៅកាន់ វត្តសិរីវុឌ្ឍីឃ្លាំងមឿង ហៅវត្តបន្ទាយឬស្សី ជាតិច្ចបង្ហើយបុណ្យ។ តាមប្រសាសន៍របស់លោកចារ្យ ឲ្យដឹងថា បុណ្យកឋិកទាននេះ គឺជាបុណ្យមួយដ៏សំខាន់ ដែរក្នុងវិស័យ ព្រះពុទ្ធសាសនា បុណ្យនេះគេចាប់ ផ្ដើមធ្វើនៅ ថ្ងៃទី១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកក្តឹក ដែលមានរយៈ ពេល២៩ថ្ងៃ ដែលពុទ្ធរិស័ទខ្មែរ ប្រារព្វធ្វើឡើង ដើម្បីបំពេញ តំរូវកាជាក់ស្តែងរបស់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅ តាមទីវត្តអារាមនានា ក៏ដូចជាការរួមចំណែក កសាងទីសេនាសនៈ និងសមិទ្ធផលក្នុងវត្ត ព្រមទាំងរួមចំណែក លើកកំពស់ការ គោរពប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យបានថ្គុំថ្កើន រុងរឿងផងដែរ។ ក្នុងការធ្វើបុណ្យ កឋិននិទាននេះ ឯកឧត្តម ឲ បូរិន្ទ និងក្រុមគ្រួសារ និងនាយ នាយរងអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទបានវេប្រគេនបច្ច័យចំនួន៣៨លាន៨០ម៉ឺនរៀលដើម្បីកចាត់ចែងតាមតម្រូការរបស់វត្ដ។ Kong mey