បន្ទាយមានជ័យ ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០១៦ លោកវរៈសេនីយ៍ឯក បោនប៊ិន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម មេបញ្ជាការ បានអញ្ជើញ ចូលរួមកិច្ចប្រជុំ ចុះហត្ថលេខា រវាងថ្នាក់ដឹកនាំ ខេត្ត ព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ខេត្តតៃនិញ សាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ដីអំពីការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុវជន កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត្ត ក្នុងសម័យសង្រ្គាម នៅកម្ពុជា។កិច្ចប្រជុំនេះ ប្រព្រឹត្តឡើង នៅប្រសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ភាពខាងកម្ពុជា ឯកឧត្តម សួន បវរ អធិបាលខេត្ត បន្ទាយមានជ័យ និងភាគីវវៀតណាម លោកវរៈសេនីយ៍ឯក ង្វៀន វ៉ាន់ដែប អនុប្រធាន នយោបាយយោធាខេត្ត អចិន្រ្តៃយ៍គណៈ ដឹកនាំ១២៣៧ ខេត្តតៃនិញ។ គង់ ចំរើន