ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នេះ មានបុរសដេរិច្ឆានម្នាក់បាន ប្រទូសកេរខ្មាសក្មេងស្រីពីនាក់ នៅចំណុចភូមិ ត្រពាំង សំរោង ឃុំ គោករមៀត ស្រុកថ្មពួកត្រូវ កំលាំងអាវុធហត្ថធ្វើការ ឃាត់យកមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត។
លោកវរៈសេនីយ៍ត្រីព្រហ្មថេង ប្រធានមន្ទីយុត្តិធ៌មបាន ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងនៅ ព្រឹកថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៦ របស់ម្ដាយម៉ីង ក្មេងស្រីរងគ្រោះឈ្មោះ ស្រីចិន អាយុ២៦ រស់នៅក្នុងភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បានធ្វើការប្ដឹង ឈ្មោះ កងគុណ ភេទ ប្រុសអាយុ៥០ រស់នៅក្នុងភូមិសំរោង ឃុំគោករមៀត ស្រុកថ្មពួកពីបទ ប្រទូស្តកេរខ្មាស កន្លងមកលើកុមារី២នាក់១ឈ្មោះ ចាបភេន ស្រីអាយុ៧ឆ្នាំ២ឈ្មោះ ចាបគីង អាយុ៦ឆ្នាំរស់នៅក្នុងភូមិ ឃុំជាមួយម្ដាយម៉ីង។
លោព្រហ្មថេងបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ នោះជនសង្ស័យបាន ចាប់សំរាតខោនាងយក ដៃ លេងប្រដាប់ នាងនិងចាប់ដៃជនរងគ្រោះ ឲ្យលេងប្រដាប់ខ្លួនទៀត ថែមទាំងជនសង្ស័យយកប្រដាប់ របស់ខ្លួនញ៉ល់ទៅលើ ប្រដាប់ក្មេងស្រីជាច្រើន លើកហើយបាននិយាយ គំរាមក្មេងស្រីកុំឲ្យប្រាប់គេឲ្យ ដឹងប្រយ័ត្នវៃ ចំណែកកុមារីមួយទៀត បាននិយាយប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនេះជនសង័្សយ បានហៅក្មេងស្រី ឲ្យចូលទៅក្នុងបង្គន់ បានប្រាបក្មេងថា មាននំឲ្យញាំ ស្របពេលនោះជនសង័្សយបាន ប្រព្រឹត្តិប្រទូស្តកេខ្មាស លើកុមារីបន្តទៀត ក្រោយពីប្រព្រឹត្តិហើយ ជនសង័្សយបាន មកសុំទោសម្ដាយជនរងគ្រោះ កុំឲ្យប្រកាន់ទោសខ្លួន ស្របពេលនោះម្ដាយម៉ីងមកទាន់ ជនសង័្សយក៍គេចខ្លួនបាត ទើបបែកការណ៍តែម្ដង ជនសង័្សយនៅចំមុខអាវុធត្ថខេត្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តិប្រទូស្តកេរខ្មាស លើកុមារីទាំងពីនាក់នេះ ពិតប្រាកដមាន លោកព្រហ្ម ថេងនានបញ្ចាក់ទៀតថា ក្រោយពីបានចំលើយរបស់ ក្មេងស្រីទាំងពីរនាក់ នឹងចំលើយជនសង័្សយបាន សារភាពថាខ្លួនគេ ពិតជាបានប្រព្រឹត្តិប្រទូសកេរខ្មាស ក្មេងស្រីទាំងនាក់ ពិតប្រាកដមានកំលាំង កងរាជអាវុធខេត្តកសាង សុំណុំរឿងបញ្ចួនទៅ សាលាដំបូងដើម្បីចាត់ ការទៅតាមនិតិវិធីច្បាប់។
គង់ បរម៉ី