ការីយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមជម្រាប នឹងជួនដំណឹងប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ សហគ្រាស ពាណិជ្ជករ អាជីវករ ក្នុងនិងក្រៅ មេត្តាជ្រាបថា នៅខេត្តបន្ទាយមានជ័យ មានបារព្វពិធិបុណ្យ លើកទីពីរ និងបុណ្យស្រូវលើកទីមួយ ឆ្នាំ២០១៦នេះ ។
ពិធិបុណ្យនឹងបារព្វ ធ្វើឡើងរយៈពេលបីថ្ងៃ ចាំពីថ្ងៃទី០៣-០៥ខែមករា ឆ្នាំ ២០១៦ខាងមុខនេះ ព្រឹត្តីការណ៍ នេះរៀបចំដោយ ក្រសួងទេសចរណ៍ សហការជាមួយទីភ្នាក់ងារ ជម្រុញវិនិយោគពាណិជ្ជកម្ម កូរ៉េ koTRA និងសាលាខេត្តបន្ទាយមានជ័យ ។ ទីតាំងពិធីបុណ្យនេះ ស្ថិតនៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ៕