បន្ទាយមានជ័យ ៖ តាមរបាយការណ៍របស់មូលដា្ឋនកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ថៃ្ងទី២១ខែកញ្ញាឆ្នាំ២០១៦ សា្ថនអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនសាកសពពលរដ្ឋកម្ពុជា ចំនួន១នាក់ តាមច្រកទ្វារអន្ដជាតិប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដា្ឋនកងរាអវុធហត្ថក្រុងប៉ោប៉ែតបានឲ្យដឹងថាសពឈ្មោះម៉ៅ ម៉ូលិកា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាប មុខរប លក់សំលៀកបំពាក់។ លោកវរៈសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ជនរងគ្រោះសា្លប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយផ្ទុះកង់រថយន្ដ បណ្ដាលឲ្យក្រឡាប់ ពេលកំពុងធ្វើដំណើរទៅទិញខោអាវនៅក្រុងបាងកក កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦ ម្សិលមិញនេះ នៅក្នងស្រុកកាប៉ឺនបុរី ខេត្តប្រាជីន ប្រទេសថៃ។
លោក វរៈសេនីយ៍ត្រី ជា ដា បានអោយដឹងទៀតថា សពត្រូវបានក្រុមគ្រួសារទទួលយទៅកាន់ស្រុកកំណើតដើម្បីធើបុណ្យតាមប្រពៃណី៕
គង់ សំ អឿន