បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ និងក្រុមគ្រួសារ ព្រមទាំងសហការី កងរាជអាវុធហត្ថជាច្រើននាក់ បានចូលរួមកាន់បិណ្ឌ វេន ៣ នៅវត្តស្រះរង្ស ស្ថិតក្នុងភូមិស្រះរង្ស ឃុំស្រះរង្ស ស្រុកមង្គលបូរី ។
លោកអាចារ្យនៅវត្តស្រះរង្សបានមានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ ក្នុងចំណោមបុណ្យប្រពៃណីខ្មែរជាច្រើនទៀត ដែលប្រជាជនខ្មែរគោរពបូជានៅក្នុងប្រទេសកម្ពុជា ។
លោកអាចារ្យបានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌនេះ ចាប់ផ្ដើមកាន់វេនបិណ្ឌ ១ ដល់វេនបិណ្ឌ ១៣ ឆ្លងផុតវេនបិណ្ឌ ១៣ ទើបដល់បុណ្យភ្ជុំបិណ្ឌធំ បញ្ចប់ទៅវិញនៅថ្ងៃ១៥ រោច ត្រូវនឹងថ្ងៃទី១ ខែតុលា តែម្ដង ទើបនៅរសៀលថ្ងៃទី១៨-១៩ នេះឯកឧត្ដម ឱ បូរិន្ទ និងក្រុមគ្រួសារ ព្រមទាំងសហការី ជាច្រើននាក់ បានមកកាន់បិណ្ឌវេន ៣ នេះ នៅវត្តស្រះរង្ស ដើម្បីធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃឧទ្ទិសបុណ្យកុសល ជូនដល់សាចញាតិ ក៏ដូចជាប្រជាជនខ្មែរ ដែលបានស្លាប់ទៅផងដែរ ។
ឯកឧត្ដម ឱ បូរិន្ទ និងក្រុមគ្រួសារ ព្រមទាំងសហការី បានមានសទ្ធាជ្រះថ្លា ចូលជាបច្ច័យចំនួន៤.១១៣.៥០០រ (បួនលានដប់មួយម៉ឺនបីពាន់ប្រាំរយរៀល) នឹងដុល្លារ ៦១៥ ហើយប្រគេនដល់ព្រះសង្ឃចំនួន ៣.០៧០.០០០ រៀល (បីលានប្រាំពីម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំផងដែ ។ ចំណែកបច្ច័យចំនួន.៥០០ដុល្លារ និងមួយលានរៀលបនាប្រគល់ជួនសាលាបឋមសិក្សាស្រះរាំង ដើម្បីជួយក្នុងកសាងបន្ទប់ទឹក ដល់លោកយាយ សំ ទឹម ដែលពិការភ្នែក រស់នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ៕
គង់ សំអឿន