បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ១៨ ១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានប្រមូលកំលាំងក្រោមឱវាទចុះប្រមូលសំរាម និងសំអាតបរិស្ថាន ជុំវិញទីរួមខេត្ត ជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា និងបានជួយជួសជុលផ្លាកគណបក្ស ប្រជាជន ដែលទ្រុឌទ្រោម ដោយសារគ្រោះធម្មជាតិ ឲ្យបានឈរត្រង់ដូចដើមវិញ ។
ដោយសាតែមានផ្លាកគណបក្សមួយនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព នឹងមានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណះបក្សប្រជាជនកម្ពុជាបច្ចុប្បន្ននេះ ៕
ដោយ គង់ សំអឿន