កំពង់ធំ ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មកពិនិត្យ នឹងព្យាបាលជំងឺ ជូនប្រជាពលរដ្ថដោយឥតគិតថ្លៃ នៅចំណុចឃុំទីពោធិ នឹងឃុំផ្សេងៗទៀតក្នុងស្រុកសន្ទុក ។
ក្នុងនាមអាជ្ញាធរខេត្ត និងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណចំពោះឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យ រួមទាំងប្អូនៗនិស្សិតស្ម័គ្រចិត្ត នឹងក្រុមការងារទាំងអស់ ដែលបានខិតខំលះបង់អស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីមកចូលរួមផ្ដល់សេវាមកពិនិត្យ នឹងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ថយើងយ៉ាងអស់ពីចិត្តពីថ្លើមនឹងទទូលបានជោគជ័យខ្ពស់ ។
ជាពិសេសប្រជាពលរដ្ថក្នុងខេត្តកំពង់ធំទាំងមូលសប្បាយចិត្តយ៉ាងខ្លាំងហើយសូមថ្លែងអំណរគុណព្រមទាំងគោរពជូនពរ នឹងប្រសិទ្ធិពរជ័យ ជូនដល់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងសមាគមគ្រួពេទ្យស្ម័គ្រចិត្តទាំងអស់ ជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ពេលវេលា នឹងពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
គង់ សំអឿន