ខេត្តឧត្ដរមានជ័យ ៖ កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក វង្ស ភ័ក្រ មេឃុំអន្លង់វែង បានអញ្ជើញចុះទៅសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវ ១ ខ្សែមានប្រវែង ៦២៥០ គម ស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
លោក វង្ស ភ័ក្រ មេឃុំបានដឹកនាំក្រុមការងារ ចុះជួសជុលកសាងផ្លូវក្រាលគ្រួស ក្រហម ១ ខ្សែ តាមបច្ចេកទេសស្តងដា ថែមទាំងដាក់លួចំនួន ៤ កន្លែងទៀតផង ដែលបានថវិកាមូលនិធិសរុប១១១.៧៣៨.០០០រៀល ជាគម្រោងឆ្នាំ២០១៥ បានទទូលជោគជ័យ ហើយប្រភព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវ ១ ខ្សែខាងលើនេះ កាលពីមិនទាន់ជួសជុល បងប្អូនប្រជាពលរដ្ឋដឹកអីវ៉ាន់ ធ្វើដំណើរមានការខ្លាំង មិនតែប៉ុណ្ណោះ ថែមទាំងគ្រោះថ្នាក់ទៀតផង ។
ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា នៅពេលលោក វង្ស ភ័ក្ត្រ មេឃុំជួសជុលផ្លូវនេះរួចរាល់ហើយ ប្រជាពលរដ្ឋធ្វើដំណើបានស្រួល នឹងដឹកទំនិញងាយស្រួល ថែមមានសុវត្ថិភាពទៀតផង ។
ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងត្រេកអរឥតឧប្មា ពីព្រោះលោកមេឃុំអន្លង់វែង កំពុងអភិវឌ្ឍតាមអនុសាសសម្ដេចតេជោ ហ៊ុន សែន សម្ដេចតែងតែអញ្ចើញ ចុះតាមមូលដ្ឋានសួរសុខទុក្ខ ប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់ និងប្រឹងប្រែងជួយប្រជាពលរដ្ឋទូទាំងបរទេស ៕