ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ កំលាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរះសេនិយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាន បានចេញប្រតិបត្តិការ បង្រា្កបករណីជួញដូរគ្រឿងញៀន នៅចំណុចខាងលិចស្តងតាង៉ួន ស្ថិតក្នុងភូមិបាលលេយ្យ ២ សង្កាត់ក្រុងប៉ោយប៉ែត ។
ក្នុងកិច្ចប្រតិបត្តិការនោះ កំលាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លូន បានជនសង្ស័យចំនួន ២ នាក់ នឹងដកហូតបានវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន១៩ថង់តូច ថ្លា ក្រោយពីបានឃាត់ខ្លួនហើយជនសង្ស័យទាំងពីរនាក់ ត្រូវបានកំលាំងអាវុឌហត្ថក្រុងប៉ោយប៉ែត បញ្ចួនមកបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត ។
លោកវរៈសេនិយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធខេត្ត ទទូលលើការងារ បទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះ ១ ឈ្មោះ តូចរដ្ថា ភេទប្រុស អាយុ២៨ឆ្នាំ ២ ឈ្មោះ ផន សុជាតិ ភេទប្រុសអាយុ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់នេះ រស់នៅភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។
លោកវរៈសេនិយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា មុនពេលកើតហេតុនោះ កំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទូលព័ត៌មាន ពីប្រជាពលរដ្ឋថា មានយុវជនពីរនាក់កំពុងនាំគ្នាជក់ លក់ គ្រឿងញៀន នៅចំណុចខាងលិចស្តង់តាង៉ួន ទើបកំលាំងអាវុធហត្ថ ចុះទៅបង្រា្កប ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ២ នាក់ ភ្លាមៗផងដែរ ។
លោកវរះសេនិយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា នៅចំពោះមុខ កងរាជអាវុធហត្ថខេត្ត ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលក់គ្រឿងញៀន នៅចំណុចខាងលើពិតប្រាកដមែន ហើយគ្រឿញៀនទាំងអស់នេះ ខ្លួនបានទិញពីបុរស់ម្នាក់ក្នុងតំលៃ ៣០០០ បាត យកមកវិចខ្ចប់ ដាក់ក្នុងចូនថង់តូចៗ ក្នុង១ថង់តំលៃ ៣.០០០០រៀល ។ ក្រោយបានចម្លើយសារភាពហើយ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ចួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕