ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង ៨ នាក់បានវាយទៅលើជនរងគ្រោះម្នាក់ ត្រូវបានកំលាំង អាវុធហត្ថក្រុងប៉ោលប៉ែត ធ្វើការឃាត់ខ្លួនបានម្នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោលប៉ែត ក្រុងប៉ោលប៉ែត ។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដា្ឋនកងរាជអាវុធហត្ថក្រុងប៉ោលប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈឿត ឈឿយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប បានមកអង្គុយលេងនៅវាលស្មៅខាងជើងកាស៊ីណូផ្កាយប្រាំ បានមួយសន្ទុះស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងមានក្មេងទំនើងចំនួន៨នាក់ស្រាប់តែជិះមកដល់ចំណុចកើតហេតុនោះស្រាប់តែមានក្មេងទំនើងទាំង៨នាក់នោះចុះមកវាយទៅលើជនរងគ្រោះរបួសដោយមិនមានហេតុផលអ្វីសោះ បណ្តាលឲ្យជនរងគ្រោះរបួសបែកក្បាលយ៉ាងដំណំ។
ក្រោយពីធ្វើសកម្មភាពរួចប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍មកអាវុធហត្ថក្រុងប៉ោលប៉ែតចុះមកជួយអន្តរាគមន៍។ ក្រោយពីបានទទួលព័ត៌មានហើយ លោកវរៈសេនីយ៍ត្រី ជា ដា បានដឹកនាំកំលាំងអាវុធហត្ថមួយក្រុមចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក៧នាក់ទៀតឡើងជិះរថយន្តគេចខ្លួនបានអស់ ។
លោកវរៈសេនីយ័ត្រី ជា ដា បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដា្ឋនកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបត្ត ។ លោកវរៈសេនីយ័ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលលើការងារយុត្តិធម៌ បានឲ្យដឹងថា ជាសង្ស័យមានឈ្មោះ វ៉េត វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ត ក្រុងប៉ោលប៉ែត ។
លោកវរៈសេនីយ៍ឯកម៉ែន ភិរម្យ បានឲ្យដឹងថា នៅមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេនឹងបក្សពួកទាំង,៧,នាក់នេះ ពិតជាបានវាយទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយបានចម្លើយសារភាពរបស់ជនសង្ស័យ ហើយនោះអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ចួនទៅសាលាដំបូងខេត្ត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ចំណែកជនសង្ស័យទាំង,៧,នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត ៕