ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃ១២ ខែសីហា ឆ្នាំ២០១៦នេះ ឧត្ដមសេនីយ៍ត្រី ឱ ប៊ូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឪវាទជាច្រើននាក់អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ិន បារាំង នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៦ ខែសីហា កន្លងមកនេះ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។
ក្នុងនោះដែរ ឯកឧត្ដម ឱ ប៊ូរិន្ទ និងសហការី បានឧបត្ថម្ភថវិកាចំនួន ៨០០ ០០០ (៨០ម៉ឺនរៀល) ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឪ ប៊ូរិន្ទ ក៏ឆ្លៀតឱកាសអញ្ជើញសួរសុខទុក្ខលោក ឃូន ប៊ុនហូន អតីតស្នងការរងខេត្តបន្ទាយមានជ័យ ដែលមានជំងឺធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យនេះដែរ ហើយបានឧបត្ថថវិការផ្ទាល់ខ្លួនចំនួន ១០០ ដុល្លាផងដែរ ៕