ខេត្តកណ្ដាល ៖ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះឯកឧត្ដម គឹម រីទ្ធីអភិបាលរងខេត្តឯកឧត្ដម ហែម ហឿន អគ្គលេខាធិការរង គ ក ប បានប្រជុំជាមួយកម្មករ និងបានប្រកាសជូនបងប្អូនថា ជំហ៊ានទី១ត្រូវប្ដឹងទៅសាលាដំបូងខេត្ត ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបណ្ដោះអាសន្ន នឹងលក់យកលុយបើកជូនកម្មករ នឹងហ៊ានទី២ គឺស្រាវជ្រាវរកទ្រព្យសម្បត្តិនឹងអ្នកទទូលខុសត្រូវរបស់ក្រុមហ៊ុនដើម្បីលក់ធ្វើសំណងជូនកម្មករបន្តទៀត ។
កម្មករសប្បាយចីត្តនឹងថ្លែងអំណរគុណដល់ ឯកឧត្ដម អភិបាលរងខេត្តនឹងឯកឧត្ដម ហែម ហឿនអគ្គលេខារងដែលបានជូយដោះស្រាយរហូតដល់បានជោគជ័យ នឹងសូមថ្លែងអំណរគុណព្រមទាំងគោរពជូនពរ នឹងប្រសិទ្ធិពរជ័យជូន ដល់ឯកឧត្ដមគណកម្មាធិការទាំងអស់ជូបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ពេលវេលានឹងពរទាំង៤ប្រការអាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតឡើយ ៕