ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងែទី៩ ខែកក្កដា ឆ្នាំ២០១៦នេះឯកឧត្ដម សួន បវរ អភិបាលខេត្តបានចុះទៅពិនិតការដ្ថានជុសជុលផ្លូវយួយខ្សែប្រវែង,១០០០មក្រាលគ្រោះក្រហម តាមសំណូមពររបស់ជាពលរដ្ថក្នុងភូមិគោរដ្ថាន សង្កាត់ អូអំបិល ក្រុងសិរីសោភ័ណនឹងសំណេះសំណាលជាយួយប្រជាពលរដ្ថជា១០០នាកបានសម្ដែងការសប្បាយរីករាយពេលដែលឯកឧត្ដម សួន បវរ អភិបាលខេត្តចុះទៅធ្វើការដោះស្រាយបញ្ហាផ្លូវខូចខាតជូបការលំបាកធ្វើដំណើរ ហើយឯកឧត្ដម សួន បវរបានឈូសឆាយសម្រួលតាមសំណូមពររបស់ប្រពលរដ្ឋ ។
ក្នុងឱកាសចុះពិនិត្យដោះស្រាយនោះ ឯកឧត្ដមអភិបាលខេត្តបានសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១០០ គ្រួសារ បានរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានទទូលផ្លូវហើយ ត្រូវចូលរួមថែរក្សាការពារដើម្បីឲ្យការធ្វើដំណើរបានយូអង្វែង ហើយឯកឧត្ដម សួន បវរ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង ៩ ចំណុច អប់រំកូនចៅឲ្យជៀសឆ្ថាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងបញ្ហាផ្សេង ។
ក្នុងនោះដែរ ឯកឧត្ដមសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរូមធ្វើអត្តសញ្ញាណប័ណ្ណនឹងទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ៕