បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិទី៥, បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺបបំប៉ន ជំនាញតាមផែនការថ្នាក់លើដាក់ចុះ ប្រចាំឆ្នាំ២០១៦ ដោយទទូលបានការឧបត្ថម្ភថវិកា របស់ក្រសួង ការពារ ជាតិ រូមមានឯកឧ្ដត្ដម មេបញ្ជាការរង នាយសេនាធិការង ការរីយាល័យជំនាញ នាយ ពលទាហាន យោធាចារ្យ កម្មសិក្សាការីសរុប,២៥០,នាក់។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានកោតសរសើចំពោះការខិតខំផ្ទេរចំណេះដឹងរបស់យោធាចារ្យ ការប្រឹកប្រែងរៀនសូត្រហ្វឹកហាត់របស់កម្មសិក្សាការីក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ទទូលបានលទ្ធផលល្អប្រសើ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានផ្ដលអនុសាសន៍ដល់មេបញ្ជាការតាមលំដាប់ថ្នាក់ នាយពលទាហាន កងឯកភាព ត្រូវយកចិត្តទុកដាក់អនុវត្តម៉ឺងម៉ាត់ដាចខាត បទបញ្ជារបស់ថ្នាក់លើដាល់ចុះ បន្តបំពេញភារកិច្ចក្នុងខ្លឹមសារ ការកសាង ពង្រឹង កងឯកភាពមូលដ្ថានរឹងមាំ លើគ្រប់វិស័យ សហការជិតស្និតជាមួយសមត្ថកិច្ចជំវិញ អាជ្ញាធរមូលដ្ធានចូលរូមសកម្មភាព ភូមិ ឃុំ មានសុវត្តិភាព ៕