បន្ទាយមានជ័យ ៖ យោងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោសធពលខេមរភូមិន្ទ មេបញ្ជកងរាជអាវុធហត្ថលើផៃ្ទប្រទេស បានណែនាំមេបញ្ជាការរាជធានី-ខេត្ត ចូលរួមជួយដោះស្រាយរាល់ទុក្ខលំបាករបស់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ ដែលជួបការលំបាក និងរងគ្រោះមហន្តរាយផ្សេងៗ
។
ក្នុងនោះដែរ នាថៃ្ងទី២២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក
មេបញ្ជការរង រួមជាមួយសហការីអាវុធហត្ថ បានចុះទៅជួបសំណេះសំណាលនិងប្រគលផ្ទះ ១ខ្នង ទំហំ ៥មx៧ម ធ្វើអំពីថ្មប្រក់ស័ង្កសី ផ្ទះបាយ ១ខ្នង បង្គន់អនាម័យ ១ កង់ ចំនួន ៣ ជូនលោក នាយចំណង់ គង់ សុវណ្ណ នាយអាវុធហត្ថស្រុកព្រះនេត្រព្រះ។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់លោកនាយចំណង់ គង់ សុវណ្ណ នាយអាវុធហត្ថស្រុកព្រះនេត្រព្រះ ដែលមានកូនក្នុងបន្ទុកចំនួន ៤នាក់ និងមានជីវភាពខ្វះខាត ឯកឧត្តមបានពិភាក្សាជាមួយមេបញ្ជាការរងទាំងអស់ ហើយបានឯកភាពគ្នាសាងសង់លំនៅដ្ឋាន និងប្រគល់ជូនជាសម្ភារៈប្រើប្រាស់ និងគឿងឧបភោគ បរិភោគ ដែលជាអំណោយផា្ទល់របស់ ឯកឧបត្តមមេបញ្ជាការរង មេបញ្ជាការមូលដា្ឋនក្រុង ស្រុក និងនាយអាវុធហត្ថ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា និងបន្តជួយដល់សមាជិកអាវុធហត្ថ ដែលជួបការលំបាកជាបន្តបន្ទាប់ដោយអនុវត្តតាមបទបញ្ជារបស់ថា្នក់លើ និងជាវប្បធម៌ចែករំលែក ដែលប្រមុខរាជរដា្ឋភិបាល តែងតែយកចិត្តទុក្ខដាក់ និងចុះជួយរំលែកទុក្ខដល់ប្រជាពលរដ្ឋដែលជួបការលំបាក ៕