ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៦នេះឯកឧត្ដម សួន បវរ អភិបាល នៃគណះអភិបាលខេត្តលោក វរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជារងកងរាជអាវុធហត្ថខេត្ត បានអញ្ជើញរៀបចំពិធីសម្ពោតដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវក្រាលគ្រោះក្រហមចំនួន ២ ខ្សែ ដែលមមានប្រវែង ៤២០០ ម៉ែត្រ នៅក្នុងភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ជាអំណោយដ៍ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ ដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីជំវិញខេត្ត កងកម្លាំងទាំង ៣ ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាង ៥០០ នាក់ បានចូលរួមផងដែរ ។
ក្នុងពិធីនោះឯកឧត្ដម សួន បវរ បានឆ្លៀតឱកាសនាំយកអំណោយជាសារ៉ុងចែកជួនប្រជាពលរដ្ឋទាំង៥០០នាក់ និងថវិកា ចំនួន ២០០០០ ម៉ឺនរៀល សិស្សានុសិស្សចំនួន៦០នាក់ ក្នុង១នាក់ទទូលបានថវិកា ចំនួន,៣០០០,រៀល ៕
គង់ សំអឿន