ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

លោក​​ឧបនាយក​រដ្ឋ​មន្ត្រី កែ គឹម យ៉ាន ជម្រុញ​​ឲ្យ​​ក្រុម​ការងារ​​ថា្នក់​ជាតិ​ត្រូវ​ពិនិត្យ​​​យកចិត្តទុកដាក់​បន្លែ​ម​ទៀត​ចំពោះ​​ចំណុច​អទិភាព

លោក​​ឧបនាយក​រដ្ឋ​មន្ត្រី កែ គឹម យ៉ាន ជម្រុញ​​ឲ្យ​​ក្រុម​ការងារ​​ថា្នក់​ជាតិ​ត្រូវ​ពិនិត្យ​​​យកចិត្តទុកដាក់​បន្លែ​ម​ទៀត​ចំពោះ​​ចំណុច​អទិភាព

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ថា្នក់​ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ បានលើកឡើង​សំដែង​ចេញ​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ ក្រុមការងារ​ថា្នក់​ជាតិ មកពី​បណ្ដា​ក្រសួង​នានា ចុះ​ជួយ​ខេត្ត​បនា្ទយមានជ័យ មិន​ជួយ​សូវ​ចុះ​ចូលដា្ឋន​បំពេញភារកិច្ច​មិនបាន​ល្អ​នៅឡើយ​នោះទេ ។​

​លោក​ជម្រុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ​ត្រូវ​កែសម្រួល​ពី​ភាព​អសកម្ម និង​យកចិត្តទុកដាក់​ឡើងវិញ​ក្នុង​ចុះ​បំពេញ​កិច្ច​ការងារ​ក្នុង​មូលដ្ឋាន​ជាតិ​សេស​ចុះ​ធើ្វ​វេទិកាសាធារណៈ​យ៉ាងណោចណាស​១​ខែ​បាន​មួយ​លើ​កសា្ត​ប់​ចំណុច​ប្រឈម​ដែល​ពលរដ្ឋ​ត្រូវការ​ចាំបាច់​ក្នុង​មូលដ្ឋាន​ដើម្ប​យក​ពិភាក្សា​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស​ជូន​ដល់​ពលរដ្ឋ​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ការដឹកនាំ​របស់​រាជរដា្ឋភិបាល​កម្ពុជា​។​

​លោក​បាន​លើកឡើង​ទៀត​ថា កន្លងមក ក្រុមការងារ​ថា្នក់​ជាតិ​មួយ​ចំនួន ជូន​កាល​វាយ​បេសកម្ម​ដើម្បី​ចុះ​មក​មូលដ្ឋាន ប៉ុន្តែ​ជូន​កាល​ទៅសួរសុខទុក្ខ​បងប្អូន​ខ្លួនឯង នៅ​ស្រុក​រួច​ត្រឡប់​ទៅ​ភ្នំពេញ មិន​បាន​ចុះ​មូលដ្ឋាន​នោះ​ឡើង ។​

​ការលើកឡើង​ពី​សំណាក់​ប្រធាន​ក្រុមការងារ​ថា្នក់​ជាតិ​ចុះជួយ​ខេត្ត​បនា្ទយមានជ័យ គ្រា​ដែល​គេ​
​មើលឃើញថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​១០១៦​ក្រុមការងារ​ថា្នក់​ជាតិ​ចុះជួយ​ខេត្ត​បនា្ទយមានជ័យ​ចុះមូល​ដា្ឋន​
​បាន​ចំនូ​ន​៤៨​លើក​ប៉ុណ្ណោះ ជាគោលការណ៍ យ៉ាងណោច​ណាស់​ក្រុមការងា​រ​ថា្នក់​ជាតិ​ចុះ​មូល​ដា្ឋន​
​ក្នុង​១​ខែ​២​លើក​។​ការថែ្លង​បែបនោះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងា​រថា្ន​ក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ត្រួត​ពិតិ​ន្យ​និង​គាំទ្រ​ការអនុវត្ដ​កម្ម​វិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​រៀបចំធើ្វ​ឡើង​នៅ​សាលាខេត្តប​នា្ទយ​មានជ័យ​កាលពីរ​សៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៦​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ថា្នក់​ជាតិ ចុះ​ជួយ​ខេត្ត​បនា្ទយមានជ័យ ក៏​បាន​ជម្រុញ​ឲ្យ​ក្រុមការងារ​ថា្នក់​ជាតិ​ត្រូវ​ពិនិត្យ​និង​យកចិត្តទុកដាក់​បន្លែ​ម​ទៀត​ចំណុច​អទិភាព​ដោះស្រាយ​បន្ទាន់ ជាក់សែ្តង​ដូចជា​នៅ​ឆ្នាំ​នេះ​ពលរដ្ឋ​ការខ្វះ​ទឹក និង​ផ្លូវ​មួយចំនួន​រង​ការខូចខាត យើង​ត្រូវ​រក​វិធី​ដោះស្រាយ​ទាន់ពេលវេលា​ជូន​ពលរដ្ឋ​៕

 

IMG-20160715-WA0068 IMG-20160715-WA0069 IMG-20160715-WA0064 IMG-20160715-WA0065

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84