ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្ដម សួន បវរ អភិបាល នៃគណអភិបាលខេត្ត ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបានចុះរៀបចំកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹកចំនួន៦នៅក្នុងស្រុកថ្មពួក ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឃុំបន្ទាយឆ្មា ស្រុកថ្មពួក ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ថមន្ត្រី កែ កឺម យ៉ានប្រធានអាជ្ញាធរ៍ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនឹងលោកជំទាវ ម៉ៅមាល័យ ។
ប្រជាពលរដ្ឋរស់នៅស្រុកថ្មពួកទាំងមួលមានការសប្បាយយ៉ាងខ្លាំងហើយសូមថ្លែងអំណរគុណព្រមទាំងគោរពជួនពរនឹងប្រសិទ្ធពរជ័យជួនដល់ឯកឧត្ដមឧបនាយករដ្ថមន្ត្រី កែ គឹម យ៉ាន ឯកឧត្ដម សួន បវរ អភិបាល នៃគណអភិបាលខេត្ត ឯកឧត្ដម អ៊ុង អឿនប្រធានក្រុមព្រឹក្សាខេត្ត ឲ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន គ្រប់ពេលវេលា នឹង ពរទាំង៤ប្រការគឺអាយុ វណ្ណះ សុខះ ពលះកុំឃ្លៀងឃ្លាត់ឡើយ៕
ដោយ ៖ គង់ សំអឿន