ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះជួយក្រុងសិរីសោភ័ណ និងក្រុមការងារចុះជួយសាងសង់ផ្ទះជូនលោកយាយចាស់ជរា ឈ្មោះ មាន ម៉ាច អាយុ៨៧ឆ្មាំ រស់នៅជាមួយចៅ ឈ្មោះ មល សុខ គួយអាយុ ១០ ឆ្នាំ រស់នៅភូមីព្រៃឬស្សី សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោក លី សារី បាននាំយកអំណោយទៅជូនលោកយាយផងដែរ រូមមានអង្ករ ១ ការុង ទឹកត្រី ២ យួរ ទឹកដបធំ ១ យួរ មី ១ កេស និងថវិកា ១៤ ម៉ឺនរៀល ។
លោក យាយ និងចៅ សប្បាយចិត្តយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណ និងគោរពជូនពរ និងប្រសិទ្ធពរជ័យ ដល់ លោក លី សារី និងក្រុមការងារទាំងអស់ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន គ្រប់ពេលវេលាទាំងអស់នឹងពរទាំង ៤ ប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាត់ឡើយ ៕